Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ Elon Musk នឹង​ជួយ​រក​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​មកវិញ ពី​ការ​កេងបន្លំ​ក្នុង​ជួរ​រដ្ឋាភិបាល

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក Elon Musk ដែលកំពុង​មាន​តួនាទី​ក្នុងការបោសសម្អាតការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយស្វែងរក​ការក្លែងបន្លំ​លុយ​រាប់រយពាន់លានដុល្លារ​​នៅក្នុងទីភ្នាក់ងារសហព័ន្ធ។

លោក ដូណាល់ ត្រាំ និង​លោក Elon Musk (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​បទសម្ភាសន៍​របស់ Fox News កាលពីថ្ងៃអាទិត្យ​ទី​៩​កុម្ភៈ​ឆ្នាំ​២០២៥ លោក ត្រាំ បាន​ប្រាប់​ថា ប្រជាជនអាមេរិកចង់​​ឲ្យ​លោក​​ស្វែង​រក​ការ​ខាតបង់​របស់​រដ្ឋាភិបាល​មក​វិញ ហើយថា លោក Musk ដែលជាមហាសេដ្ឋីមាន​ជាង​គេ​បំផុតរបស់ពិភពលោក និងជាមេដឹកនាំនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី បាន​បង្ហាញ​ការ​ជួយ​ដ៏​ស្វិតស្វាញ​បំផុត​ ក្នុងការលុបបំបាត់ការចំណាយដែលមិនចាំបាច់។

លោក ត្រាំ បានរៀបរាប់​ថា៖ «យើងនឹងស្វែងរកការក្លែងបន្លំ និងការរំលោភបំពានជាច្រើនពាន់លានដុល្លា ហើយអ្នកដឹងទេថា ប្រជាជនបានជ្រើសរើសខ្ញុំ»។

សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​បី​សប្តាហ៍​ក្នុង​តំណែង​ជា​ប្រធានាធិបតី លោក​ ត្រាំ ​បាន​បញ្ចេញ​នូវ​បទ​​បញ្ជា​ប្រតិបត្តិ​​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ចំណាយ​របស់​សហព័ន្ធ។

លោកបានតែងតាំងប្រធានក្រុមហ៊ុន SpaceX និង Tesla គឺ​លោក Elon Musk ឲ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់សហព័ន្ធ ដែល​ហៅ​ថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។

លោក Musk ដែលជាម្ចាស់ជំនួយ និងសម្ព័ន្ធមិត្តកំពូលរបស់​លោក ត្រាំ បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក​នេះ ដោយបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយ​​បាន​បញ្ឈប់បុគ្គលិករាប់ពាន់នាក់​របស់​ទីភ្នាក់ងារ​មួយ​នេះ៕

(រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ វិនាទី មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានជាតិ៥១ វិនាទី មុន

ឆ្នាំ ២០២៤ ខេត្ត​ក្រចេះ​ដាក់​គោលដៅ​តាម​​ផ្លូវ​ជាតិពីរ​កន្លែង​ ឃាត់ពិនិត្យ​រថយន្ត​បាន​ជិត ២ ពាន់គ្រឿង

ជីវិតកម្សាន្ដ៧ នាទីutes មុន

Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម