Connect with us

ព័ត៌មានអន្ដរជាតិ

សត្វស្វាមួយក្បាលបង្ក​ឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កា

បានផុស

នៅ

ស្រីលង្កា​​រង​​​ការ​រដាច់ចរន្តអគ្គិសនី​នៅ​ទូទាំងប្រទេស និង​​ត្រូវ​បាន​ដាក់​​​​​ស្តីបន្ទោសទៅលើសត្វស្វាមួយក្បាលដែលវាទៅប៉ះនឹងឧបករណ៍បំលែងបណ្តាញអគ្គិសនី បណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC នៅថ្ងៃទី១០ខែកុម្ភៈនេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុនថាមពលជាតិរបស់ប្រទេសស្រីលង្កា​ Ceylon បានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីគឺបណ្តាលមកពីបញ្ហានៅស្ថានីយភាគខាងត្បូងរាជធានី Colombo នៃប្រទេសស្រីលង្កា។

រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានស្តីបន្ទោសសត្វស្វាមួយក្បាលដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសនេះថា «សត្វស្វាមួយក្បាលនេះបានទម្លុះចូលទៅក្នុងអនុស្ថានីយថាមពលអគ្គិសនីមួយ ហើយប៉ះជាមួយឧបករណ៍បំលែងបណ្តាញអគ្គិសនីរបស់យើង ដែលបណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ»។

ថាមពល​អគ្គិសនី​ត្រូវបានស្តារឡើងវិញជាបណ្តើរៗ​​ចាប់​តាំងពី​ល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីដាច់ភ្លើងទូទាំងប្រទេសបានបន្សល់​ទុកអគារជាច្រើនរួមទាំងមន្ទីរពេទ្យត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើងបណ្ដោះអាសន្ន។

ក្រុមមន្ត្រីបានថា ​​វា​ត្រូវ​ការ​ពេលពីរ​ទៅ​​បីម៉ោងដើម្បីទទួលបានថាមពលឡើងវិញនៅទូទាំងប្រទេស ដោយមន្ទីពេទ្យនិង​រោងចក្រ​ចម្រោះទឹកត្រូវបានផ្តល់អាទិភាព។

គួរបញ្ជាក់ថាប្រទេស​ស្រីលង្កា​ដែលមានប្រជាជន២២លាននាក់ធ្លាប់បាន​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើង​យ៉ាង​ទូលំ​ទូលាយ​អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២៕

(រូបភាព៖ Reuters)
(រូបភាព៖ X)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម