Connect with us

ព័ត៌មានអន្ដរជាតិ

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ ផែតងតាន ស៊ីណាវ៉ាត្រា ​បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ហើយអ្នកទទួលខុសត្រូវចំពោះការការពារយ៉ាងជិតស្និទ្ធគឺ Yan Yuexia ដែលត្រូវគេស្គាល់ថាជា អង្គរក្សស្រីស្អាតបំផុតរបស់ចិន និងបានបម្រើការជាអង្គរក្សផ្ទាល់របស់អតីតជំទាវទីមួយស៊ីរី លោកស្រី Asma al-Assad ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។

តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរនាងថា មានថាមពលពេញខ្លួនព្រមទាំងមានកែវភ្នែកមុតស្រួច។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺថា Yan Yuexia កើតក្នុងគ្រួសារសិល្បៈក្បាច់គុន នៅពេលនាងកំពុងបំពេញបេសកកម្ម នាងតែងតែទាក់ទាញភ្នែកជាច្រើន។ មិនតែប៉ុណ្ណោះឈ្មោះរបស់នាងមិន​មែន​គ្រាន់​តែ​ជាអង្គរក្សទេ​ ប៉ុន្តែនាងក៏​ធ្លាប់​ផ្ដួល​ម្ចាស់​ជើង​ឯក​ការ៉ាតេ​ជប៉ុន​៥​រូប​កាលពីកន្លងទៅដែរ។

អង្គរក្សស្រី​ Yan Yuexia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yan Yuexia​ កើត​ក្នុង​គ្រួសារ​សិល្បៈ​ក្បាច់​គុន​មួយ​ក្នុង​ខេត្ត Henan តាំង​ពី​ក្មេង​មក នាង​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ក្បាច់​គុន និង​ការ​ប្រយុទ្ធ។ ដោយ​ការ​តាំង​ចិត្ត​និង​ការ​ខិត​ខំ​មិន​ឈប់​ឈរ នាង​បាន​ហ្វឹកហាត់​ខ្លួន​ឯង​ឲ្យក្លាយ​ជា​អ្នក​ជំនាញ​ខាង​ក្បាច់​គុន ហើយថែមទាំងធ្លាប់​បាន​សិក្សា​បន្ថែម​ទៀត​នៅ​ប្រាសាទ Shaolin រហូត​ដល់​​ទទួល​បាន​ជំនាញ​ដ៏​ពូកែមួយរូប។

ជាមួយនឹងដំណើរការសិក្សាដ៏ល្អឥតខ្ចោះ នាង​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​កីឡា Beijing ដើម្បី​រៀន​ជំនាញ​ក្បាច់​គុន ហើយ​ធ្លាប់​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ការ៉ាតេ​ជប៉ុន​ចំនួន​ប្រាំ​លើក។ មនុស្សនៅក្នុងពិភពសិល្បៈក្បាច់គុនទាំងអស់ បានកោតសរសើរចំពោះទេពកោសល្យនេះ ហើយបានហៅនាងថា Hua Mulan ប្រចាំទឹកដី Henan ថែមទៀតផង។

យ៉ាងណា Yan Yuexia បានសម្រេចចូលបម្រើយោធា​​ នោះបានអនុញ្ញាតឲ្យនាងជំនាញបន្ថែម រួមទាំងការបាញ់កាំភ្លើង ការប្រយុទ្ធដោយដៃទទេ និងការការពារប្រឆាំងនឹងការឃ្លាំមើល។​ បន្ទាប់មក នាងត្រូវបានគេចាត់តាំងជាអង្គរក្សនៅទីក្រុង Zhongnanhai ហើយនៅឆ្នាំ ២០២៣ ក្នុងអំឡុងពេលកីឡា Asian Games នៅទីក្រុង Hangzhou ​នាងត្រូវចាត់តាំងជាបេសកកម្មដ៏សំខាន់មួយ ដើម្បីការពារស្ត្រីទីមួយរបស់ប្រទេសស៊ីរី គឺលោកស្រី Asma al-Assad ហើយរូបរាងដ៏ស្រស់ស្អាត និងការតាំងចិត្តរបស់នាង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនោះ។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេ ដែលនរណាម្នាក់ដែលធ្វើការក្នុងរង្វង់ការទូតខ្ពស់បំផុតរបស់ចិន ក្លាយជាអ្នកចាប់អារម្មណ៍ខ្លាំង។ ក្រៅពីភាពល្បីល្បាញនៃអ្នកការទូតរបស់ប្រទេស អ្នកដែលធ្វើការនៅពីក្រោយឆាកក៏ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងផងដែរ។ ឧទាហរណ៍មួយគឺអ្នកបកប្រែ Zhang Jingដែលបានចូលរួមកិច្ចចរចាយុទ្ធសាស្ត្រអាមេរិក-ចិននៅ Anchorage ក្នុងឆ្នាំ ២០២១។ នាងទទួលបានប្រជាប្រិយភាព និងការគោរពចំពោះការបកប្រែប្រកបដោយវិជ្ជាជីវៈនៃសុន្ទរកថាដ៏វែងរបស់លោក Yang Jiechi ដែលសំដៅទៅកាន់លេខាធិការអាមេរិក Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Sullivan ៕

អត្ថបទ៖ សាង ​ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីក្នុងរឿង F4 កូរ៉េ មានជីវិតមិនខុសពី​ សាន់ឆាយ ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម