Connect with us

ព័ត៌មានអន្ដរជាតិ

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Newsweek កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានចេញការព្រមានអំពីអាកាសធាតុត្រជាក់ដល់ឆ្អឹងនៅភាគកណ្តាលរដ្ឋ កាលីហ្វ័រញ៉ា ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិនមែនតែ កាលីហ្វ័រញ៉ា ទេ សូម្បីតែរដ្ឋ Oregon ក៏ត្រវប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ដោយក្រុមមន្ត្រីបានព្រមានថា អាកាសធាតុបែបនេះ នឹងបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ និងមនុស្សចាស់ជាដើម។

សម្រាប់កាលីហ្វ័រញ៉ា តំបន់ដែលរងឥទ្ធិពលខ្លាំងបំផុតពីបញ្ហាអាកាសធាតុនេះគឺ San Joaquin ដែលសីតុណ្ហភាពត្រូវគេព្យាករនឹងធ្លាក់ចុះដល់ -២៩អង្សាសេ បន្ទាប់មកគឺ North Bay Interior, East Bay Interior, Santa Clara, Northern Salinas, Hollister និង Carmel។

(រូបថត៖ AP)

ពាក់ព័ន្ធបញ្ហានេះ ទីភ្នាក់ងារឧតុនិយមកាលីហ្វ័រញ៉ា បានបង្ហោះសារលើបណ្តាញសង្គមថា មូលហេតុដែលអាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះ គឺដោយសារតែម៉ាស់ខ្យល់មកពីតំបន់អាក់ទិក។

សូមបញ្ជាក់ថា ភាពត្រជាក់ញ័រញាក់ដល់ឆ្អឹងនេះ កើតឡើងបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ទើបតែបានធូរស្រាលបន្តិចប៉ុណ្ណោះ ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលបង្កវិនាសកម្មយ៉ាងធំធេង។

(រូបថត៖ AP)

នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈតួលេខមនុស្សស្លាប់ មាន២៩នាក់។

បើបូករួមទាំងអស់ ត្រឹមមួយខែមករាដើមឆ្នាំ២០២៥ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម