Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិកមានបំណុលជាតិធំជាងគេបំផុតលើពិភពលោក តើអាមេរិកជំពាក់នរណាខ្លះ?

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើកឡើងកាលពីថ្ងៃអាទិត្យថា​ បំណុល​ជាតិ​របស់​អាមេរិក​ប្រហែល​ជា​មិនខ្ពស់​ដូចតួលេខនោះទេ ដោយសារតែ «ការ​ក្លែងបន្លំ» ហើយថា​ រដ្ឋបាល​របស់​លោក​កំពុងត្រួតពិនិត្យ​លើ​​ការទូទាត់បំណុលរដ្ឋាភិបាល​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​ សហរដ្ឋអាមេរិកមាន​បំណុលជាតិ ឬ​បំណុល​សាធារណៈ ចំនួន ៣៦,២ ទ្រីលាន​ដុល្លារ ឬ​ស្មើនឹង​ជាង​ ១២០ ភាគរយ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​។ នេះ​បើតាម​ទិន្នន័យ​ពីក្រសួង​​រតនាគារអាមេរិក​។ ​តួលេខនេះ​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​មាន​បំណុលជាតិ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភព​លោក​។

ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកចំណាយច្រើនជាងចំណូល លោក ត្រាំ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ នឹងត្រូវអនុម័តការខ្ចីប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជៀសវាងការសងបំណុលមិនរួច​។ ការណ៍នេះ​នឹង​ធ្វើ​ឱ្យ​បំណុលជាតិកើន​ឡើង ខណៈ​អ្នកជំនាញផ្នែកថវិកាឯករាជ្យលើកឡើងថា ការកាត់បន្ថយពន្ធដែល​លោក ត្រាំ ស្នើឡើង រួម​ទាំងការ​កាត់បន្ថយ​ពន្ធសាជីវកម្ម​ ​ក៏រួមចំណែក​ដល់កំណើន​បំណុលផងដែរ។

បំណុលជាតិអាមេរិក សំដៅលើ​បំណុលដែល​រដ្ឋាភិបាលសហរដ្ឋអាមេរិកជំពាក់តាម​រយៈការចេញ​មូលបត្រកម្មសិទ្ធិ សញ្ញាប័ណ្ណ ឬប័ណ្ណរតនាគារ ទៅឱ្យ​អ្នកវិនិយោគ ឬ​ម្ចាស់ឥណទាន​ទាំងក្នុង និងក្រៅស្រុក​។

តើ​​នរណា​ខ្លះជាម្ចាស់​បំណុលជាតិអាមេរិក​?

  • ប្រព័ន្ធ​​បម្រុងទុកសហព័ន្ធអាមេរិក:​ ៤,៧ ទ្រីលាន​ដុល្លារ ​
  • សន្តិសុខសង្គម និងទីភ្នាក់ងារផ្សេងទៀតរបស់សហរដ្ឋអាមេរិក: ២,៤ ទ្រីលាន​ដុល្លារ
  • វិនិយោគិនបរទេស: ៨,៧ ទ្រីលាន​ដុល្លារ
  • វិនិយោគិនអាមេរិក និងម្ចាស់បំណុល​សហរដ្ឋអាមេរិកផ្សេងទៀត​: ១៩,៧ ទ្រី​លានដុល្លារ

ចំពោះ​វិនិយោគិនបរទេស ប្រទេស​ជប៉ុននាំមុខគេ​នាំមុខ​គេ​លើ​ម្ចាស់បំណុលជាតិអាមេរិក សរុបជាទឹក​ប្រាក់ ១ ០៩៩ ប៊ីលាន​ដុល្លារ បន្ទាប់​មក​គឺចិន​ ៧ ៦៨,៦ ប៊ីលាន​ដុល្លារ ចក្រភពអង់គ្លេស ៧៦៥,៦ ប៊ីលាន​ដុល្លារ និងលុចសំបួ ៤២៤,៥ ប៊ីលាន​ដុល្លារ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​៤ថ្ងៃទៀត ទំនង​ដឹងច្បាស់​ថា ដំណើរ​ការចរចា​​​រឿងសង្គ្រាម​នៅអ៊ុយក្រែន​

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ប៉ែន បូណា៖ សមិទ្ធផលរបស់រដ្ឋាភិបាលដូចទៅនឹងពន្លឺព្រះអាទិត្យបំភ្លឺដែនដីគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

ជីវិតកម្សាន្ដ២២ នាទីutes មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋបាលស្រុកភ្នំក្រវាញ ចាប់ផ្តើមផាកពិន័យ ២ម៉ឺនរៀល ដល់៤សែនរៀល ចំពោះអ្នកចោលសំរាមផ្តេសផ្តាស

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម