ព័ត៌មានជាតិ
ផ្លូវកៅស៊ូ១ខ្សែដែលជាអំណោយរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់
កំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសម្របសម្រួលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST)១ខែ្ស ប្រវែង៣០០០ម៉ែត្រ ស្ថិតនៅភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោក សាន វិសាល រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នូវផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣០០០ម ទទឹង៧ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង(ម្ខាងៗ ០,៥ម កម្រាស់ ០,២ម) ស្ថិតនៅភូមិព្រៃបន្ទាំទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

លោក សាន វិសាល រដ្ឋលេខាធិការបានបន្តថា រាជរដ្ឋភិបាលបច្ចុប្បន្នបាននឹងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិង បានដាក់ចេញនូវយុទ្ធសាស្ត្រ “បញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍន៍សហគមន៍ជនបទ។

ជាមួយនឹងការលើកកម្រិតគុណភាពផ្លូវនេះ សិស្សានុសិស្ស និងព្រះសង្ឃបានបង្ហាញសេចក្តីត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋភិបាល និងក្រសួងពាក់ព័ន្ធ ដែលបានផ្តល់ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងដឹកកសិផលផ្សេងៗ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីធ្វើយ៉ាងណាឱ្យការងារស្ថាបនាឆាប់រួចរាល់ តាមផែនការគ្រោងទុក៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ