Connect with us

ជីវិតកម្សាន្ដ

ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ សហគមន៍អនឡាញមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការអះអាងថាឈ្មោះរបស់ Choi Seung Hyun ឬ T.O.P ត្រូវបានបញ្ចូលថ្មីទៅក្នុងគេហទំព័រ YouTube របស់ BIGBANG ដោយដាក់ឈ្មោះ G-Dragon, Taeyang, T.O.P និង Daesung រួមគ្នា។ នេះ​បាន​ជំរុញ​ឲ្យមាន​ការ​ពិភាក្សា​អំពី​ការ​ជួប​ជុំ​ក្រុម​ពេញ​លេញ​ដែល​អាច​ទៅ​រួច។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបានប្រកែកថា ឈ្មោះរបស់ T.O.P មិនត្រូវបានដកចេញតាំងពីដំបូងឡើយ ដែលនាំឲ្យមានការជជែកវែកញែកអំពីភាពត្រឹមត្រូវនៃការអះអាងទាំងនេះ។ បន្ថែមលើការរំពឹងទុក Choi Seung Hyun ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ ដោយបញ្ចូលឈ្មោះអតីតឆាកគឺ T.O.P ម្តងទៀត។

T.O.P បានចាកចេញពីក្រុម BIGBANG បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនជាមួយផលិតកម្ម YG Entertainment បានបញ្ចប់នៅឆ្នាំ ២០២២។ ក្នុងឆ្នាំ២០១៧ គាត់បានទទួលការកាត់ទោសឲ្យជាប់គុក២០ ខែ ព្យួររយៈពេល ២ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទប្រើប្រាស់កញ្ឆានៅក្នុងស្រុក Yongsan នៃទីក្រុងសេអ៊ូល។ គាត់បានប្រកាសជាផ្លូវការពីការចាកចេញពីក្រុមនៅឆ្នាំ ២០២៣ ។

ទន្ទឹមនឹងនេះ T.O.P គ្រោងនឹងត្រលប់មកវិញនូវការសម្តែងរបស់គាត់នៅក្នុង «Squid Game 2» របស់ Netflix ដែលគាត់នឹងដើរតួជាអ្នករ៉េបម្នាក់ឈ្មោះ Thanos ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទូទាំងពិភពលោក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កាសែតចិនផ្សាយថា IU និង Lee Jong Suk បែក​គ្នា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ១៤ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ១៤ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ១៦ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម