Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ទម្លាយថា មានគេចង់ធ្វើឃាតសម្តេចដោយវាយប្រហារតាមរយៈដ្រូន(Drone)

បានផុស

នៅ

អតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានទម្លាយឱ្យដឹងថា មានគេរៀបចំគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារនៅគេហដ្ឋាននាក្រុងតាខ្មៅ។ សម្តេចបានចាត់ទុកការប៉ុនប៉ងនេះថា ជាអំពើភេរវកម្មនៅកម្ពុជា និងព្រមានកម្ចាត់ក្រុមនេះឱ្យអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មុននេះ មានគេចង់ធ្វើឃាតសម្តេចនៅឯផ្ទះក្រុងតាខ្មៅ នាខេត្តកណ្តាល។

សម្តេចបញ្ជាក់ថា៖«អ្នកឯងចង់បំផ្លាញត្រូកូល ហ៊ុន សូមផ្តាំផ្ញើផង ផែនការវៃដ្រូន Drone ចូលតាខ្មៅ អ្នកត្រូចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រវៃ ដ្រូនចូលតាខ្មៅ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ។ នេះជាអំពើភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវៃដ្រូនចូលផ្ទះខ្ញុំ។ ហេតុអីបានជាគេចង់សម្លាប់ករុណាខ្ញុំ» ។

ជាមយគ្នានេះ សម្តេច ហ៊ុន សែន ស្នើឱ្យជនបរទេសទាំងឡាយប្រយ័ត្នប្រយែង ចៀសវាងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម។ សម្តេចមានប្រសាសន៍ធ្ងន់ៗថា៖«សូមបរទេសកុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខ»។ យ៉ាងណាមិញ សម្តេចតេជោ មិនបានបង្ហាញអត្តសញ្ញាណ ឬក្រុមណា ដែលមានបំណងធ្វើសកម្មភាពនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម