សេចក្ដីជូនដំណឹង
អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ២០២៥
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការអន្តរជាតិហេប្រុន សហការជាមួយក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានអ្នកចូលរួមជាង២០០នាក់។ វេទិកានេះ ផ្តោតសំខាន់ទៅលើ ដំណោះស្រាយប្រកបដោយនិរន្តរភាព សំរាប់ការថែទាំសុខភាពកុមារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តកម្ពុជានិងកូរ៉េ។
សន្ទរកថាបើកវេទិកានិងគន្លឹះសំខាន់ៗ ការបើកកម្មវិធីវេទិកា មានការថ្លែងសន្ទរកថាដោយ លោកវេជ្ជបណ្ឌិត គីម វ៉ូចុងដែលជាស្ថាបនិករបស់អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន និងសន្ទរកថាអបអរសាទរដោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោកវេជ្ជបណ្ឌិត គីម វ៉ូចុង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈដែលលោកឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ កុយ វ៉ាន់នី លើកឡើងអំពីផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការថែទាំសុខភាពកុមារនៅកម្ពុជា។
បទបង្ហាញគ្របដណ្តប់លើប្រធានបទដូចជា PDA, ASD, VSD, ការព្យាបាលTOF។ អ្នកជំនាញកម្ពុជា រួមមានលោកវេជ្ជបណ្ឌិត អ៊ុង សាវលី និងលោកវេជ្ជបណ្ឌិត ឡុង រ៉ាមី មកពីមន្ទីរពេទ្យគន្ធបុប្ផានិងលោកវេជ្ជបណ្ឌិត ស្រេង លឹមហេង មកពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចែករំលែកជំនាញនិងការយល់ដឹងរបស់ពួកគាត់ទៅលើបញ្ហាប្រឈមក្នុងស្រុក។ អ្នកជំនាញកូរ៉េដូចជា សាស្រ្តាចារ្យ SONG Jinyoung (Samsung Medical Center) សាស្រ្តាចារ្យ KIL Hong-Ryang (Chungnam National University Hospital)សាស្រ្តាចារ្យ YUN Tae-Jin (Asan Medical Center)និង សាស្រ្តាចារ្យ LEE Chang-Ha (Bucheon Sejong Hospital)បានបង្ហាញនូវបច្ចេកទេសវះកាត់ប្រកបដោយភាពច្នៃប្រឌិត និងបានស្នើយុទ្ធសាស្រ្តសម្រាប់កិច្ចសហការលើកកម្ពស់ហេដ្ឋារចនាសម្ព័នថែទាំសុខភាពរបស់កម្ពុជា។
កិច្ចសហការក្នុងក្រុមនិងការថ្លែងសន្ទរកថាបិទ- កិច្ចពិភាក្សាជាក្រុមដែលមានសាស្រ្តាចារ្យ CHOI Jung-Yun (Seoul National University Hospital) សាស្រ្តាចារ្យ YU Jae Hyeon (Chungnam National University Hospital) សាស្រ្តាចារ្យ ហាវ រ័ត្ននារី (សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) និងលោកវេជ្ជបណ្ឌិត ហ៊ី សុខឡាយ(មន្ទីរពេទ្យគន្ធបុប្ផា)ផ្តោតលើការជំរុញការថែទាំបេះដូងកុមារនិងជំរុញភាពជាដៃគូប្រកបដោយនិរន្តរភាព។អ្នកចូលរួមបានចូលរួមយ៉ាងសកម្មដោយការលើកឡើងនូវសំនួរដែលដោះស្រាយបញ្ហាប្រឈម និងឳកាសផ្នែកវេជ្ជសាស្រ្តរបស់កម្ពុជា។ព្រឹត្តិការណ៍នេះបានបញ្ជប់ដោយសុន្ទរកថាបិទពីលោកសាស្រ្តាចារ្យ KIM Nam Su (អគ្គលេខាធិការនៃបណ្តាញបេះដូងកុមារសាកល នៃមន្ទីរពេទ្យ Myongji) បាននិយាយថា វេទិកាថ្ងៃនេះជាការចាប់ផ្តើមនៃជំពូកថ្មីក្នុងការកែលំអរការថែទាំសុខភាពកុមារនៅកម្ពុជា។ រួមគ្នាយើងអាចប្រែក្លាយការពិភាក្សានេះទៅជាសកម្មភាពដ៏មានអត្ថន័យដែលជួយសង្រ្គោះជីវិតមនុស្ស។
ការកសាងកេរ្តិ៍ដំណែលនៃកិច្ចសហប្រតិបត្តិការ-ចាប់តាំងពីការបើកមជ្ឈមណ្ឌលបេះដូងរបស់ខ្លួនក្នុងឆ្នាំ២០១៤ មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុនបានផ្តល់ការថែទាំសង្គ្រោះជីវិតដល់កុមារជាង៥០០នាក់ ដែលមានជំងឺបេះដូងពីកំនើត ដោយបានបង្កើតមូលនិធិសំរាប់ការថែទាំកុមារមានជំងឺបេះដូងនៅកម្ពុជា។ វេទិកានេះបានដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមវះកាត់កូរ៉េនិងអ្នកជំនាញកម្ពុជាដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជា។
អំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន
ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុនបានព្យាបាលអ្នកជំងឺប្រមាណ៨០,០០០នាក់ ក្នុង១ឆ្នាំ ហើយមានគ្រែសំរាកចំនួន១០០ បន្ទប់វះកាត់ចំនួន៣ និងបន្ទប់ពិគ្រោះជំងឺចំនួន១៣។ យើងបេជ្ញារផ្តល់នូវឯកទេសថែទាំ បណ្តុះបណ្តាលអ្នកជំនាញថែទាំសុខភាព និងការកសាងប្រព័ន្ធថែទាំសុខភាពប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជនដែលមិនទាន់បានទទួលសេវាថែទាំសុខភាព។
អំពី WITHHEBRON:
WITHHEBRON មានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មានតួនាទីជាស្ថាប័នកណ្តាលសម្រាប់សម្របសម្រួលមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន ដោយគាំទ្របេសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថែទាំសុខភាព និងការថែទាំដោយក្តីមេត្តា។
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង