Connect with us

ជីវិតកម្សាន្ដ

តារាចិន-តៃវ៉ាន់ ៦ រូប សុទ្ធតែសម្រស់ស្អាត តែជួបជីវិតអភ័ព្វ​ ស្លាប់ទាំងវ័យក្មេង

បានផុស

នៅ

មុនពេល Barbie Hsu ឬតួសាន់ឆាយ តារាចិន-តៃវ៉ាន់ជាច្រើនដូចជាបានធ្វើឲ្យអ្នកគាំត្រទូទាំងអាស៊ីមានក្ដីអាណិតជាពន់ពេក ដោយសារតែម្នាក់ៗមានទាំងសម្រស់និងទេពកោសល្យ ប៉ុន្តែបានស្លាប់មុនអាយុ ឬអ្នកខ្លះមានព្យុះជីវិតរាប់មិនអស់។

ទី ១ Barbie Hsu

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ខណៈទៅវិស្សមកាលជាមួយគ្រួសារនៅប្រទេសជប៉ុន។ គ្រួសារ​តារា​វ័យ ៤៨ ឆ្នាំ​បាន​បង្ហើប​ថា នាង​មាន​ជំងឺ​ផ្ដាសាយ និង​រលាក​សួត។

កើត​ក្នុង​ឆ្នាំ ១៩៧៦ ​តារា​សម្ដែង តារា​ចម្រៀង និង​តារា​ម៉ូដែល​តៃវ៉ាន់​ដ៏​ល្បី​ឈ្មោះមួយរូប ជាមួយនឹងតួនាទីជាតួឯកស្រីក្នុងរឿង Meteor Garden (២០០១) Barbie បានក្លាយជាតារាវ័យក្មេង ដែលត្រូវគេស្វែងរកច្រើនជាងគេនៅក្នុងកម្មវិធីទូរទស្សន៍តៃវ៉ាន់។ សម្រស់ដ៏ស្លូតបូត ប៉ុន្តែគួរឲ្យទាក់ទាញបានជួយឲ្យនាងក្លាយជាទេពធីតាក្នុងសុបិនរបស់បុរសនៅពេលនោះ។ នាង​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រូប​សម្រស់ និង​ម៉ូដ​ប្រចាំ​ទសវត្សរ៍​ឆ្នាំ ២០០០ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ចិនផងដែរ។

ងាកមកកាន់វ័យកុមារភាព នាងហាក់មិនបានទទួលភាពកក់ក្ដៅពីឪពុកដែលញៀនល្បែង និងផឹកស្រា តែងតែធ្វើបាបប្រពន្ធ និងកូនៗ រហូតគ្រួសារត្រូវជំពាក់បំណុលគេ។ ក្រោយ​ពី​ឪពុក​ម្តាយ​លែងលះ​គ្នា បងប្អូន​ស្រី​ទាំង​៣​នាក់​បាន​រស់នៅ​ជាមួយ​ម្តាយ​ ដោយ​ឆ្លងកាត់​ការ​ខ្វះខាត​ជាច្រើន​ថ្ងៃ ។ នេះបានជំរុញឲ្យសាន់ឆាយ មានភាពចាស់ទុំ នៅពេលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត និងក្លាយជាសសរស្តម្ភនៃគ្រួសារ។

Barbie បានរៀបការជាមួយពាណិជ្ជករ Wang Xiaofei អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ អ្វី​ដែល​ត្រូវ​បាន​លាតត្រដាង​ក្រោយ​ការ​លែងលះ​បង្ហាញ​ថា ក្នុង​អំឡុង​ពេល​រៀប​ការ​​ នាង​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង​ដោយ​សារ​តែ​ប្តី​បាន​បោក​ប្រាស់​និង​ធ្វើ​បាប​នាង។ តារា​ស្រី​រូប​នេះ​ក៏​មាន​បញ្ហា​សុខភាព​ច្រើន​ដែរ ស្ទើរ​តែ​ស្លាប់​២​ដង និង​រលូត​កូន​២​ដង។ ក្នុង​ចំណោម​នោះ ផលវិបាក​ដ៏​គ្រោះថ្នាក់​ក្នុង​ពេល​សម្រាល​កូន​ បាន​លងបន្លាច​តារា​ស្រី​អស់​មួយ​ជីវិត។ ក្នុងឆ្នាំចុងក្រោយ សាន់ឆាយ ក៏ទទួលរងពីជំងឺជាច្រើនដូចជា ឆ្កួតជ្រូក, ប្រកាច់, បេះដូង និងជំងឺធ្លាក់ទឹកចិត្តជាដើម។

ទី ២ Kathy Chow

នៅឆ្នាំ ១៩៩៤ Kathy Chow បានក្លាយជាតារាដែលមានពន្លឺចែងចាំង ជាមួយនឹងតួនាទីដ៏សំខាន់ៗក្នុងភាពយន្តហើយថែមទាំងត្រូវគេសរសើរ​ និងដាក់ឈ្មោះថា​ Zhou Zhiruo ដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍ ។

ក្នុងឆ្នាំ ១៩៩៦ នាងបានចាកចេញពី TVB ហើយក្លាយជាតារាសម្តែងឯករាជ្យ។ ជាពិសេស នាងត្រូវប្រព័ន្ធផ្សព្វផ្សាយសរសើរថាជា ទេពធីតាសម្រស់ ក្នុងអំឡុងឆ្នាំ ១៩៩០ ដោយសារតែភាពទន់ភ្លន់។ រូបរាង​របស់​តារា​ស្រី​ ​ត្រូវ​​គេ​ពណ៌នា​ថា​ សុភាព​និង​បរិសុទ្ធ ផ្ទុយ​ពី​បុគ្គលិក​លក្ខណៈ​ដ៏​រឹង​មាំ​របស់​នាង។

ដ្បិតតែ ជោគជ័យក្នុងអាជីពមែនពិត តែតារាស្រីកើតនៅឆ្នាំ ១៩៦៦ មិនអាចស្វែងរកសុភមង្គលអាពាហ៍ពិពាហ៍បានទេ។ នាង​មាន​ទំនាក់​ទំនង​ជា​ច្រើន​ ប៉ុន្តែ​សុទ្ធតែបែកបាក់​គ្នា​។ ឆ្លង​កាត់​ការ​ខូច​ចិត្ត​ ទើបនាង​សម្រេច​ចិត្ត​ជ្រើស​រើស​រស់​នៅ​លីវ​និង​ជីវិត​ដោយ​សេរី។​ យ៉ាងណា នៅឆ្នាំ ២០២៣ តារាសម្តែងបានទទួលមរណភាពក្នុងអាយុ ៥៧ ឆ្នាំដោយសារជំងឺលុយពីស។ ក្រុម​គ្រួសារ​បាន​រៀបចំ​ពិធីបុណ្យ​សព​ឯកជន​មួយ​​ សម្រាប់​នាង​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​មាន​តែ​សាច់​ញាតិ និង​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ចូលរួមតែប៉ុណ្ណោះ។

ទី ៣ Teresa Teng

កើតនៅឆ្នាំ១៩៥៣ នៅតៃវ៉ាន់ Teresa Teng ត្រូវគេស្គាល់ថាជា អ្នកចម្រៀងលេខ១របស់អាស៊ី ដោយសារ​ទឹកដម​សំឡេង​ផ្អែមល្ហែម​​ ​ធ្វើឲ្យអ្នក​ស្តាប់​ជក់ចិត្ត​នឹង​បទ​ចម្រៀង​មិនជិនណាយ។​ នាងត្រូវបានបោះឆ្នោតឲ្យក្លាយជាអ្នកចម្រៀងដែលមានឥទ្ធិពលបំផុត នៅលើពិភពលោក។

ក្នុងឆ្នាំ ១៩៨៦ ទស្សនាវដ្ដី American Time បានដាក់ចំណាត់ថ្នាក់នាងនៅក្នុងកំពូលតារាចម្រៀងល្បីបំផុតទាំង ១០នៅលើលោក និងកំពូលតារាចម្រៀងទាំង ៧ ប្រចាំឆ្នាំ ដែលជាជនជាតិអាស៊ីតែមួយគត់ ដែលទទួលបានពានរង្វាន់ពីរដង។ រួមជាមួយនឹង Leslie Cheung នាងបានក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញបំផុត ២០ នាក់ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។

នៅខែឧសភា ឆ្នាំ ១៩៩៥ ពេលទៅវិស្សមកាលជាមួយមិត្តប្រុសនៅប្រទេសថៃ Teresa ស្រាប់តែបានទទួលមរណភាពនៅសណ្ឋាគារមួយក្នុងអាយុ ៤២ឆ្នាំ ដោយសារជំងឺហឺត។ ក្នុង​គ្រា​ចុង​ក្រោយ​នេះ តារា​ចម្រៀង​ស្រី​មិន​មាន​សាច់​ញាតិ​ណា​នៅក្បែរឡើយ។ ការលាចាកលោករបស់នាថ បានធ្វើឲ្យកក្រើកវិស័យសិល្បៈអាស៊ីទាំងមូល និងបន្សល់ទុកនូវទុក្ខសោកដល់អ្នកដែលស្រលាញ់សំឡេងរបស់នាងរហូតមកដល់បច្ចុប្បន្ន។

ទី ៤ Anita Mui

កើត​នៅ​ឆ្នាំ ១៩៦៣ ជា​តារា​ចម្រៀង និង​ជា​តារា​សម្ដែង​ហុងកុង​ដ៏​ល្បី​ល្បាញ។ មិន​ត្រឹម​តែ​មាន​ទឹក​ដម​សំឡេង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ទេ តារាស្រីក៏​បាន​យក​ឈ្នះ​ទស្សនិកជន​ជាមួយ​នឹង​សមត្ថភាព​សម្ដែង​ដ៏​ល្អ​ ព្រម​ទាំង​ការ​បញ្ចេញ​បទ​ចម្រៀង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​ភាព​ច្នៃប្រឌិត​ដល់​ទស្សនិកជន។

ប្រព័ន្ធផ្សព្វផ្សាយអាស៊ីធ្លាប់បានបញ្ចេញមតិថា Anita គឺជាតារាជោគជ័យ និងមានទេពកោសល្យបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង។ នាងត្រូវទស្សនិកជនប្រដូចនឹងតារាបរទេស ម៉ាដូណា ក្នុងទសវត្សរ៍ទី ៨០ និង ៩០។ ​នៅឆ្នាំ ១៩៩០ តារាស្រីបានប្រគំតន្ត្រីចំនួន ៣០ បន្ទាប់មក នាង​បាន​ប្រជែង​ខ្លួន​ដោយ​ចូល​ក្នុង​ឧស្សាហកម្ម​ភាពយន្តតែម្ដង។

ក្នុងឆ្នាំ ២០០៣ នៅពេលដែលអាជីពកាន់តែល្បីល្បាញ Anita ស្រាប់តែឃើញថាខ្លួនមានជំងឺមហារីក ទើបចាប់ផ្តើមព្យាបាល។ ក្រោយមក នៅឆ្នាំដដែលនាងត្រូវគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកនាងបានស្លាប់នៅអាយុ ៤០ ឆ្នាំ។

ទី ៥​ Yammie Lam

Yammie Lam ជា​តារា​សម្ដែង​ហុងកុង​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​តាំង​ពី​ក្មេង។ មានរូបរាងលេចធ្លោ និងភាពស្រស់ស្អាត ទាក់ទាញអ្នកគ្រប់គ្នា ប៉ុន្តែជីវិតចុងក្រោយ នាងរស់នៅក្នុងភាពឯកោរហូតដល់ថ្ងៃស្លាប់។

ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ នាងជាប់ចំណាត់ថ្នាក់ក្នុងចំណោមនារីដ៏ស្រស់ស្អាតបំផុត នៅលើកញ្ចក់ទូរទស្សន៍ហុងកុង ជាមួយនឹងមុខស្អាត សុភាព ទាក់ទាញបេះដូង និងសម្តែងបានល្អ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ១៩៩២ អាជីពរបស់នាងបានចាប់ផ្តើមធ្លាក់ចុះ ក្រោយ​ការស្លាប់ភ្លាមៗរបស់មិត្តប្រុស ព្រមទាំង​មរណភាពរបស់ឪពុក​ម្ដាយក្នុងពេលដំណាលគ្នា។

ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​ បាន​ធ្វើ​ឲ្យ​តារា​ស្រី​​ធ្លាក់​ក្នុង​វិបត្តិ។ ក្នុងឆ្នាំ ១៩៩៨ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ការ​ប៉ះ​ទង្គិច​គ្នា​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ ប៉ុន្តែ​ភាព​ចលាចលរបស់នាងនៅ​ក្នុង​មន្ទីរពេទ្យ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ័យ​ស្លន់ស្លោ។ ក្រោយមក នាងត្រូវបង្ខំឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យផ្លូវចិត្ត។ នៅឆ្នាំ ២០០៤ Yammie បានប៉ុនប៉ងធ្វើអត្តឃាត តែមិនបានសម្រេច។

ជារឿងអកុសល នៅឆ្នាំ ២០១៧ តារាស្រីបានរកឃើញដុំសាច់នៅក្នុងស្បូន ដោយ​សារ​តែ​គ្មាន​ប្រាក់​សម្រាប់​ការ​វះ​កាត់​ នាង​ត្រូវ​បោះបង់​ចោល​មិន​អើពើ​នឹង​ជំងឺ។​ ក្រោយមក នៅខែវិច្ឆិកា ឆ្នាំ ២០១៨ Yammie ត្រូវបានគេប្រទះឃើញស្លាប់ភ្លាមៗនៅផ្ទះរបស់នាង។ មរណភាពរបស់តារាក្នុងវ័យ ៥៥ឆ្នាំ បានធ្វើឲ្យមនុស្សជាច្រើនយំសោក ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ដែលមានជីវិតអភ័ព្ធខ្លាំង។

ទី ៦ Beatrice Hsu

កើតនៅឆ្នាំ ១៩៧៨ និងជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុងរលកទីមួយនៃរឿងភាគតៃវ៉ាន់។ នាង​ត្រូវ​បាន​ទស្សនិកជន​ចូល​ចិត្ត​តាម​រយៈ​ខ្សែ​ភាព​យន្ត​ជាច្រើន​ និងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍នៅពេលដែលទទួលបានតួនាទី​ ក្នុង Meteor Garden ។ នៅក្នុងខែមករា ឆ្នាំ ២០០៧ រថយន្តដែលដឹកតារាសម្ដែង បានជួបឧបទ្ទវហេតុពេលកំពុងធ្វើដំណើរលើផ្លូវហាយវេ។ នាង​បាន​សន្លប់​យ៉ាងយូរ ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺ តារាស្រីបានស្លាប់ទាំងវ័ក្មេង នៅក្នុង​អាយុ ២៩ឆ្នាំ៕

Beatrice Hsu

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម