ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា បច្ចប្បន្ននេះ នៅកម្ពុជា ពលរដ្ឋកំពុងរស់នៅក្នុងសង្គមដែលពោពេញដោយសន្តិភាព ប៉ុន្តែ បើក្រលេកមើលនៅតាមបណ្តាញសង្គមនានាវិញ វាជាសង្គ្រាមយ៉ាងក្តៅគគុក។ លោកថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ”ដែលរៀបចំឡើងនៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សាលប្រជុំសាលាខេត្តសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-10_12-56-17-1024x682.jpg)
បើតាមលោក ប៉ែន បូណា គឺអស់ពេលរាប់រយឆ្នាំមកហើយ ប្រទេសកម្ពុជាបានជួបប្រទះតែសង្គ្រាម ការបែកបាក់ជាតិ ប៉ុន្តែ ក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយសន្តិភាពនេះ ត្រូវបានបន្តដឹកនាំថែរក្សាដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ បើទោះបីជាយ៉ាងនេះក្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នៅពេលដែលប្រជាពលរដ្ឋកំពុងរស់នៅ និងកំពុងអរគុណដល់សន្តិភាពនោះ នៅក្នុងបណ្តាញសង្គមវិញ វាកំពុងកើតនូវសង្គ្រាមដ៏ក្តៅគគុក នោះគឺសង្គ្រាមរវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ ដូច្នេះទាមទារឱ្យត្រូវប្រយុទ្ធតតាំង ដើម្បីគ្រប់គ្រងសមរភូមិមួយនេះតាមរយៈការ“និយាយពិតដើម្បីការពារ”។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-10_13-03-47-1024x682.jpg)
លោក ប៉ែន បូណា បានលើកឡើងថា៖ «ក្នុងកាលៈទេសៈដែលប្រទេសយើងកើតមានសង្គ្រាម ប្រជាជនយើងបានរត់ភៀសខ្លួនទៅនៅក្រៅប្រទេសរាប់សិបម៉ឺននាក់។ ដោយសារព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ បានធ្វើឱ្យពួកគាត់មួយចំនួននៅតែភន្ត័ច្រឡំថា កម្ពុជាកំពុងស្ថិតនៅក្នុងរបបវាលពិឃាដ ឬកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីមានការខិតខំតស៊ូប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វផ្សាយអំពីសន្តិភាពពិត អំពីការអភិវឌ្ឍពិតរបស់កម្ពុជា ដែលមកដល់ពេលនេះ បងប្អូនទាំងនោះបានយល់ច្បាស់អំពីកម្ពុជា»។
វគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺក្នុងគោលបំណងពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការឆ្លើយតបចំពោះព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈ។ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្តាញ-សង្គមឌីជីថល របស់ប្រជាពលរដ្ឋ ក៏កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងបណ្តាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ សំណូមពរ ព័ត៌មានពិត និងការចែករំលែកនូវព័ត៌មានមិនពិតដែលធ្វើឱ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុស ឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន។ ទាំងនេះ អាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួន បង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្កភាពវិកវរក្នុងសង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-10_13-03-49-1024x682.jpg)
ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារបណ្តាញសង្គមនៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីដោះស្រាយនូវរាល់សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រង ទប់ស្កាត់ និងបន្សាបនូវព័ត៌មានមិនពិតទាំងឡាយដែលនឹងកើតមានឡើងពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងឆាប់រហ័សបំផុតតាមរយៈការបកស្រាយបំភ្លឺតាមរយៈលិខិត ឬអ្នកនាំពាក្យ។ ក្រុមការងារនេះ ក៏មានតួនាទីចូលរួមផ្សព្វផ្សាយព័ត៌មានអំពីសមទ្ធិផលសម្រេចបាន ការអភិវឌ្ឍ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈបណ្តាញសង្គមផ្លូវការរបស់អង្គភាពខ្លួន ដូចជា Facebook, Youtube និងTelegram ស្របតាមអភិក្រម“ ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”។ ខេត្តសៀមរាប ក៏មានក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិចំនួន៥រូបដែលទទួលស្គាល់តាមរយៈសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ហើយក្រុមនេះ កំពុងដំណើរការអនុវត្តការងារជាប្រចាំថ្ងៃ ព្រមទាំងបានរៀបចំជារបាយកាណ៍ជូនមករដ្ឋបាលខេត្តជាប្រចាំ៕
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-10_13-03-51-1024x682.jpg)
ដោយ៖ គឿនវេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព