Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

បានផុស

នៅ

ស្បថចូល​​​កាន់​អំណាច​​​​​នៅ​ថ្ងៃទី​២០ខែ​មករា​ និង​​​កាន់​​អំណាច​​ពេញ​លេញ​​​រយៈពេល​ត្រឹម​​​​២​​០​​​ថ្ងៃ​​រាប់​ទាំងថ្ងៃនេះសម្រាប់​អាណត្តិទី២ លោក​ ​ដូណាល់ ត្រាំ ​​​ប្រធានាធិបតី​​ទី​៤៧​​​​របស់​សហរដ្ឋ​អាមេរិក បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​​ប្រតិបត្តិ​ប្រមាណ​៦០ ដែល​គ្រប់​​អតីត​ប្រធានាធិបតី​មិនធ្លាប់​អនុវត្ត​។

​​​​ការ​​សម្រេច​របស់​លោក ដូណាល់ ត្រាំ បាន​​​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​រំជើប​រជួល​យ៉ាងខ្លាំង​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ពិភពលោក ដោយ​លោក​បានអង្រួន​​​​ពិភពលោក​​ឲ្យតាមដាន​កិច្ចការរបស់​លោក​ជា​ប្រចាំ​​ និង​ប្រតិកម្ម​តប​ត​វិញ​ឥត​ឈប់​ឈរ​​​​​។

រូប​ភាព​​​លោក​ដូណាល់​ត្រាំ​លើក​បង្ហាញ​​​​​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ។​​ NBC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជា​ប្រតិបត្តិ​ដែល​អ្នក​រិះគន់​​ប្រឆាំង​​​​ ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយថា លើសពីសិទ្ធិអំណាចស្របតាម​រដ្ឋធម្មនុញ្ញដែល​ផ្តល់​ឲ្យ​លោកធ្វើ ដោយ​​រាប់ចាប់ពីការ​ដាក់​ពន្ធលើប្រទេសម៉ិកស៊ិក ចិន និងកាណាដា ការ​​ផ្អាកជំនួយបរទេស ​ការ​បិទ​ភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ ការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការហាម​ប្រាមអ្នកប្តូរភេទ​បម្រើក្នុងជួរយោធា និងការប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការថែទាំសុខភាពដែលបញ្ជាក់ពីយេនឌ័រសម្រាប់អនីតិជន និង​បញ្ហា​ជាច្រើនទៀត​។​​

​គិត​ត្រឹមថ្ងៃ​ទៅ​៧ខែ​កុម្ភៈ​​យ៉ាង​ហោច​ណាស់​​បទបញ្ជាប្រតិបត្តិ​​​​​៥៩​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុងរយៈពេល​មិន​ដល់​១ខែ ដែលក្លាយ​ទៅ​ជា​​​ប្រធានាធិបតី​ដែល​ចេញ​បទ​បញ្ជា​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រអាមេរិក​។​

ការ​ចេញ​បទបញ្ជា​របស់​ប្រធានាធិបតី​​ ដូណាល់ ត្រាំ នាំភាព​ចម្រូង​ចម្រាសទាំង​ក្នុង​សហរដ្ឋអាមេរិក​ផង និង​ក្នុង​ពិភ​ពលោក​ផង ដោយ​ក្នុង​នោះ​​​កម្លាំង​នៃ​ការតវ៉ា​​បានលេច​ឡើង​ជាបណ្តើ​រ​​ៗ​និង​ឈាន​ទៅរក​ទ្រង់ទ្រាយ​ធំ​​នៅ​សហរដ្ឋអាមេរិក។

​​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​អាមេរិក​ សមាជិក​ព្រឹទ្ធសភានិង​សមាជិក​រដ្ឋសភា​​នៃ​គណបក្ស​​ប្រជាធិបតេយ្យដែល​​​ចាញ់​ឆ្នោត​​លោកដូណាល់ ត្រាំ​ ត្រឹមជា​ង​២លាន​សំឡេង​​​នោះ បាន​ហៅ​​​ការ​ចេញ​បទ​បញ្ជា​មួយ​ចំនួន​របស់​លោក ដូណាល់ ត្រាំ ថា ជា​«វិបត្តិរដ្ឋធម្មនុញ្ញ»​​របស់សហរដ្ឋអាមេរិក ជាពិសេស​នៅ​ពេលលោក​បាន​បញ្ជា​ឲ្យបិទ​​ការិយាល័យ​​​ទីភ្នាក់​ងារ​​អភិវឌ្ឍន៍​អន្តរជាតិរបស់​សហរដ្ឋអាមេរិក ដែលគេស្គាល់​ថា «USAID»។​ ​

​លោក ដូណាល់ ត្រាំ​ ចុះ​ហត្ថលេខាលើ​​អធិបញ្ជា​ កាលថ្ងៃទី​១០ខែ​កុម្ភៈ​​២០២៥​។ REUTERS

​​​ផ្នែកតុលាការ​យុត្តិធម៌​ក៏បាន​ចាប់ផ្តើមធ្វើការងារ ដោយ​ចៅក្រម​​​នៃ​រដ្ឋ​​មួយចំនួន​​បាន​​ចេញសាលក្រម​ច្រាន​ចោល​ការ​អនុវត្ត​​​​​បទ​បញ្ជា​​របស់​លោក ដូណាល់ ត្រាំ ហើយ​​​​​អគ្គមេធាវី​​​តាមបណ្តា​រដ្ឋ​ផ្សេង​ៗ​យ៉ាងហោច​​១៨​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​​​នឹង​បទ​បញ្ជា​​របស់​លោក ដូណាល់​ ត្រាំ ដោយ​​អះអាង​ថា «វា​អធម្មនុញ្ញភាព​»

​គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥​ ចៅក្រមសហព័ន្ធនៅក្នុងរដ្ឋយ៉ាងហោចណាស់បី រួម​មាន​ រដ្ឋ​វ៉ាស៊ីនតោន រដ្ឋ​ម៉ារីលែន និង​រដ្ឋ​ញូវហាំសៀ – បានចេញសេចក្តីសម្រេចរារាំងបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងបញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើតសម្រាប់កុមារដែលកើតនៅសហរដ្ឋអាមេរិកចំពោះឪពុកម្តាយដែលមិនមែនជាពលរដ្ឋ។ ចំណាត់ការ​របស់​តុលាការ​ទាំងនេះ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន​នូវ​ការ​អនុវត្ត​ដីកា​ប្រតិបត្តិ​ទូទាំង​ប្រទេស។

បន្ថែមពីលើករណីសហព័ន្ធទាំងនេះ អគ្គមេធាវីរដ្ឋចំនួន​១៨​បានដាក់ពាក្យប្តឹងជំទាស់នឹងបទបញ្ជាប្រតិបត្តិ ដោយចៅក្រមសហព័ន្ធនៅទីក្រុងបូស្តុនបច្ចុប្បន្នកំពុងពិចារណាលើសំណើរបស់ពួកគេក្នុងការទប់ស្កាត់វា។ នេះបង្ហាញថាចៅក្រមនៅក្នុងរដ្ឋជាច្រើនកំពុងពិនិត្យយ៉ាងសកម្ម ហើយក្នុងករណីខ្លះ បញ្ឈប់ការអនុវត្ត​បទ​បញ្ជា​​ប្រតិបត្តិ​នោះ​តែ​ម្តង​​។

 តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន New York Times អនុប្រធានាធិបតី​ JD Vance បានប្រកាសថា៖«ចៅក្រមមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងអំណាចស្របច្បាប់របស់​អំណាច​​ប្រតិបត្តិឡើយ​» ដោយផ្តល់ការព្រមានដល់តុលាការសហព័ន្ធចំពោះ​សេចក្តីសម្រេចរបស់តុលាការដែលមានទិដ្ឋភាពមិនច្បាស់លាស់នៃរបៀបវារៈរបស់លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។

​យោង​ការ​ចេញ​ផ្សាយ​ដាច់​ដោយ​ឡែក​មួយទៀត​របស់​ NYT ដោយ​ដក​ស្រង់​ការលើក​ឡើង​របស់​​ព្រឹទ្ធបុរសនៃសាលាច្បាប់នៃសាកលវិទ្យាល័យ Berkeley កាលីហ្វ័រញ៉ា លោក​ Erwin Chemerinsky  ដូច​បាននិយាយថា៖​«យើងកំពុងស្ថិតក្នុងវិបត្តិរដ្ឋធម្មនុញ្ញឥឡូវនេះ។ មានសកម្មភាពខុសរដ្ឋធម្មនុញ្ញ និងខុសច្បាប់ជាច្រើនក្នុងរយៈពេល១៨​ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតី ត្រាំ​។ យើង​មិន​ដែល​ឃើញ​​​បែប​នេះ​ទេ»។

ក្រាហ្វិក​បង្ហាញ​ពី​ការ​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​របស់​អតីត​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ ធៀប​នឹងលោក ដូណាល់​ត្រាំ។

​​​ចំណែក​ឯ​ ​សារព័ត៌មាន NBCNEWS បាន​​ចុះ​ផ្សាយ​នូវ​​ការ​​​​កត់ត្រា​ប្រៀបធៀប​​​នៃ​ការ​ចេញ​​បទ​ប​ញ្ជា​របស់​ប្រធានាធិបតី​​​​មុន​ៗក្នុង​រយៈពេល​១០០ថ្ងៃ​ បង្ហាញ​ឲ្យឃើញថា ​អតីត​ប្រធានា​ធិបតី​ Ronald Reagan ​បានចេញ​បទ​បញ្ជា​ប្រតិបតិ្តចំនួន​១៨។ អតីតប្រធានាធិបតី G​eorge H.W.Bush បាន​ចេញ​បទបញ្ជា​​ប្រតិបត្តិ​ចំនួន​ ១១។ ​អតីត​​ប្រធានាធិបតី​ Bill Clinton បានចេញ​​​​បទ​បញ្ជា​ប្រតិបត្តិ​​ចំនួន​១៣។ ​អតីត​ប្រធានាធិបតី George W. Bush ​បាន​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​​​ចំនួន​១១។ ​អតីត​​ប្រធានាធិបតី​​ Barak Obama ​បានចេញបទ​បញ្ជា​ប្រតិបត្តិ​​ចំនួន​១៩។ ​ ​ក្នុង​អាណត្តិទី​១ ប្រធានាធិបតី​ ដូណាល់ ត្រាំបានចេញ​បទ​បញ្ជា​ប្រតិបត្តិ​ចំនួន​៣៣។​ ប្រធានាធិបតី​ ចូ បៃ​ដិន បាន​ចេញបទ​បញ្ជា​ប្រតិបត្តិ​ចំនួន​៤២។

​​ប៉ុន្តែ​ចំណែក​ក្នុង​ដើម​អាណត្តិទី២​​​របស់លោក ដូណាល់ ត្រាំ គឺ​លោក​បាន​ចេញ​បញ្ជាប្រតិបត្តិ​​​រហូត​ដល់ជាង​​៦០​​បទ​បញ្ជា ត្រឹមរយៈពេល​២០ថ្ងៃ​ប៉ុណ្ណោះ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម