Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសថៃ កើតមានរញ្ជួយដីកម្រិតស្រាល

បានផុស

នៅ

ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល២.៤រ៉ិចទ័រ ប៉ុន្តែមិនបង្កផលប៉ះពាល់ឬបណ្តាលឲ្យមានមនុស្សរបួសអ្វីនោះទេ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ១១:២៤នាទីយប់ថ្ងៃចន្ទ ជាមួយជម្រៅ ៣គីឡូម៉ែត្រក្នុងឃុំ Chom Mok Kaew នៃស្រុក Mae Lao។

ដ្បិតថាវាមានកម្រិតស្រាលក៏ដោយ ប៉ុន្តែវាក៏ធ្វើឲ្យញ័រដល់ឃុំនៅជាប់នោះដូចជាTambon Chom Mok Kaew និង Tambon Pong Phrae ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការរញ្ជួយនេះ អាជ្ញាធរមូលដ្ឋានបានចុះទៅវាយតម្លៃនិងពិនិត្យសំណង់អគារនានា ក្រែងមានផលប៉ះពាល់ណាមួយ។

(រូបថត៖ CBS)

សូមជម្រាបថា ប្រទេសថៃ ឧស្សាហ៍កើតគ្រោះរញ្ជួយដីញឹកញាប់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែភាគច្រើនមានកម្រិតស្រាល ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ 

ការរញ្ជួយដីខ្លាំងបំផុត គឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ជាមួយកម្រិត ៦.៣ រ៉ិចទ័ ក្នុងស្រុក Mae Lao ខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

Sokha Hotels

ព័ត៌មានពេញនិយម