សន្តិសុខសង្គម
ពលរដ្ឋនៅភូមិទួលពង្រ ស្នេីឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីផ្លូវ ទោះមិនស្ថាបនាជួសជុលផ្លូវក៏ដោយ
ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្នើឲ្យអាជ្ញាធរជួយពិនិត្យ និងដោះស្រាយបញ្ហាទឹកស្អុយដែលហៀរចេញពីប្រព័ន្ធលូដក់លេីដងផ្លូវបេតុ ជះក្លិនស្អុយប៉ះពាល់ក្នុងការរស់នៅ និងប្រកបរបរផ្សេងៗរៀងរាល់ថ្ងៃ។

អ្នកស្រី ចែ អូយ ជាប្រជាពលរដ្ឋ និងជាអាជីវកលក់នំចំណីនៅតំបន់នោះ បានលេីកឡេីងថា ជារៀងរាល់ថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅណាស់ ដែលទ្រាំហិតក្លិនទឹកស្អុយខ្មៅហូរចេញពីប្រព័ន្ធលូមិនដាច់ មិនថាខែវស្សា ឬខែប្រាំង។ ចំណែកការប្រកបរបរលក់ដូររបស់គាត់ក៏មិនសូវដាច់ ដោយសារតែនៅមុខតូបរបស់គាត់ ពោពេញទៅដោយទឹកស្អុយកខ្វក់ហូរកាត់។

អ្នកស្រីបន្តថា កាលពីប្រហែលជាង៥ឆ្នាំមុន ពួកគាត់ជាប្រជាពលរដ្ឋបានស្នេីសុំទៅអនុភូមិ មេភូមិទួលពង្រម្តងជាពីរដងមកហេីយ ហេីយអាជ្ញាធរក៏បានចុះពិនិត្យតែមិនមានដំណោះស្រាយនោះទេ។ បន្ទាប់មកខាងអាជ្ញាធរក៏បានប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះថា បេីចង់បាត់ទឹកដែលហៀរចេញពីប្រព័ន្ធលូ ទាល់តែរៃអង្គាសលុយម្នាក់បន្តិចមកដេីម្បីជួលរថយន្តមកបូមទឹកចេញពីលូ។

បើតាមអ្នកស្រី ទោះបីមិនបានស្ថាបនាជួសជុលផ្លូវឲ្យបានស្អាតក៏ដោយ តែសូមឲ្យអាជ្ញាធរជួយមានវិធានការរំដោះទឹកស្អុយនេះចេញកុំជះក្លិនដូចសព្វថ្ងៃ ដើម្បីបរិស្ថាន អនាម័យ និងសុខភាពពលរដ្ឋ។
ជុំវិញបញ្ហានេះ លោក ចេង ខន មេភូមិទួលពង្រ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា លោកបានស្នេីទៅថ្នាក់លេីដែរ តែមិនទាន់មានលទ្ធភាពដេីម្បីដោះស្រាយ៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ