Connect with us

ព័ត៌មានជាតិ

បេឡាជាតិសន្តិសុខសង្គម ព្រមានចាត់វិធានការជនឆបោកក្លែងបន្លំលិខិត ប.ស.ស ខុសពីលក្ខណៈដើម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហៅ​កាត់ (ប​.​ស​.​ស) បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ជន​ឆបោក​ដែល​យក​លិខិត ប​.ស.ស ទៅ​កែ​ខុស​ពី​លក្ខណៈ​ដើម ព្រមទាំង​ក្លែងបន្លំ​ខ្លឹមសារ ដោយ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង​ត្រា​របស់ ប​.​ស​.​ស។ បេឡា​ជាតិ​សន្តិសុខ​សង្គម ចាត់​ទុក​ការ​ក្លែងបន្លំ និង​ការ​ប្រើប្រាស់​លិខិត​ក្លែង​ជា​កម្មវត្ថុ នៃ​បណ្ដឹង​អាជ្ញា ស្រប​តាម​មាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី ១១ កុម្ភៈ នេះ បាន​ប្រកាស​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បដិសេធ​ទាំងស្រុង​ចំពោះ​លិខិត​ក្លែងបន្លំ​របស់​ជន​ឆបោក ដែល​បាន​យក​លិខិត​លេខ ០១៣១/២៥ ប​.​ស​.​ស​./​ប​.​ភ ចុះ​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២៥ យក​ទៅ​កែ​ខុស​ពី​លក្ខណៈ​ដើម ក្លែងបន្លំ​ខ្លឹមសារ ដោយ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង​ត្រា​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខុស​ពី​លិខិត​ដើម។

ជាមួយ​គ្នា​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន ជាពិសេស​សមាជិក ប​.​ស​.​ស ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជៀសវាង​ចាញ់បោក​ជន​ឆបោក​ទាំងនេះ ហើយ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាត់វិធានការ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រក​ជន​ឆបោក​ទាំងនោះ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

Update! ដឹងមូលហេតុដែលជនជាតិចិនផ្ទុះអាវុធ នៅខណ្ឌពោធិ៍សែនជ័យហើយ 

ព័ត៌មានជាតិ៥៨ នាទីutes មុន

ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

សន្តិសុខសង្គម៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១១ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម