Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងផែនការថ្មី

បានផុស

នៅ

អនុរដ្ឋមន្ត្រីឥណ្ឌូណេស៊ី​មួយរូប បានឱ្យដឹងនាថ្ងៃអង្គារនេះ​ថា​ ​ប្រទេស​ឥណ្ឌូណេស៊ីមានបំណងបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ក្រោមផែនការផ្គត់ផ្គង់អគ្គិសនីថ្មី​របស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលជំរុញដោយថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងកំដៅក្នុងផែនដី។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការថ្មី ឈ្មោះ​ RUPTL នឹងជំនួសផែនការចាស់ RUPTL ២០២១-២០៣០ ដែលមាន​គោលដៅ​បន្ថែមថាមពល ​​៤០,៦ ជីហ្គាវ៉ាត់ ទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ ​ដោយ​ ៥២​ ភាគរយ ក្នុង​នោះ​បាន​មក​ពីថាមពលកកើតឡើងវិញ។​

អនុរដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo បាននិយាយថា រដ្ឋាភិបាលកំពុងបញ្ចប់ការពិភាក្សាអំពីផែនការអគ្គិសនីជាមួយក្រុមហ៊ុនរដ្ឋ Perusahaan Listrik Negara (PLN) ដោយផែនការថ្មី RUPTL នឹង​មាន​គោលដៅបន្ថែម​ថាមពលថ្មី​ ៧១ ជីហ្គាវ៉ាត់ ដោយ​ ៧០ ភាគរយ ក្នុងនោះ​ គឺជាថាមពលកកើតឡើងវិញ។ ​

លោកបានប្រាប់វេទិកាធុរកិច្ចនៅទីក្រុងហ្សាកាតាថា៖ «នេះនឹងបង្កើនការលាយបញ្ចូលគ្នានៃថាមពលកកើតឡើងវិញពីប្រហែល ១២ ភាគរយ ទៅប្រហែល ៣៥ ភាគរយ នៅឆ្នាំ ២០៣៤»។

លោកបាននិយាយថា នៅក្រោមផែនការនាពេលខាងមុខ ​ឥណ្ឌូណេស៊ីមានគម្រោង​សាងសង់សមត្ថភាព​ថាមពលពន្លឺព្រះអាទិត្យ ១៧ ជីហ្គាវ៉ាត់ រួមទាំង​ប្រព័ន្ធស្ដុកថាមពល; ថាមពលវារីអគ្គីសនី ១៦ ជីហ្គាវ៉ាត់ ​និងថាមពលកំដៅក្នុងផែនដី ៥ ជីហ្គាវ៉ាត់ ក៏ដូចជាប្រភពផ្សេងទៀតដូចជាខ្យល់ និង​ថាមពលជីវម៉ាសជាដើម។

គួរគូស​បញ្ជាក់ថា ការជំរុញ​ការប្រើ​ប្រាស់ថាមពលកកើតឡើងវិញ​របស់​ឥណ្ឌូណេស៊ី​ គឺជាផ្នែកមួយ​នៃកិច្ចប្រឹង​ប្រែង​កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់​រដ្ឋាភិបាល​ ដើម្បី​សម្រេចបាន​គោលដៅអាកាសធាតុអព្យាក្រឹតកាបូនក្នុងឆ្នាំ ២០៦០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម