Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MoU)ជាមួយអង្គការក្លូប៊ល ធូហ្គេឌឺ (Global Together) និងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ(Korean Polytechnics (KOPO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះ MoU រវាងវិទ្យាស្ថាន NPIC, អង្គការ Global Together និងវិទ្យាស្ថាន KOPO បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម គីម ជីនផ្យូ (KIM Jin-Pyo) ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំ NPIC រាជធានីភ្នំពេញ នាថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥។

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា «ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺ​ពិត​ជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បី​ពង្រឹង​សមត្ថភាព​សិស្សនិស្សិតរបស់កម្ពុជាយើង ឱ្យកាន់តែមានជំនាញច្បាស់លាស់ដ៏សំបូរបែបទៅតាមការប្រែប្រួលនៃទីផ្សារអន្តរជាតិ»។

លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការដែលដឹកនាំដោយ​លោក​រដ្ឋមន្រ្តី ហេង សួរ បាន​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យាថ្មីៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។

លោកបន្ថែមថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់សិស្សនិស្សិត និងយុវជនកម្ពុជា គឺជាការពង្រឹងសមត្ថភាពពិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសម្រួចកម្លាំង និងសមត្ថភាពយុវជនឱ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារអន្តរជាតិ។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានថ្លែងថា វិទ្យាស្ថាន NPIC បានសហការជាមួយស្ថាប័នជាច្រើនមកពីសាធារណៈរដ្ឋកូរ៉េរួមមាន សាកលវិទ្យាល័យ អង្គការ និងក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀត។ ជាពិសេសក្រុមហ៊ុន Hyundai Camko Motor Company ដែលបានឧបត្ថម្ភសម្ភារៈបណ្តុះបណ្តាលយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកបន្តថា ក្រុមហ៊ុន Hyundai ថែមទាំងបានជួយបណ្តុះបណ្តាលគ្រូរបស់វិទ្យាស្ថាន NPIC និងផ្តល់ឱកាសដល់និស្សិតធ្វើកម្មសិក្សានៅរោងចក្រតម្លើងរថយន្តផ្ទាល់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុកក្នុងអំឡុងពេលធ្វើកម្មសិក្សាផងដែរ។

លោកបាន​ថ្លែង​ថា «សូមថ្លែងអំណរគុណចំពោះលោក លី ឆុលស៊ូ (Lee Cheol Soo) នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តល់កិត្តិយសធ្វើសហប្រតិបត្តិការជាមួយវិទ្យាស្ថាន NPIC»។

លោកបន្ថែមថា៖«ខ្ញុំសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ថ្មីៗសម្រាប់ការតាមទាន់នៃការរីកចម្រើនបច្ចេកទេសវិទ្យាសាស្ត្រនាបច្ចុប្បន្ននេះ»។

លោក លី ឆុលស៊ូ នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េបានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ បានបណ្ដុះបណ្ដាលសិស្សនិស្សិតជាតិ និងអន្តរជាតិឱ្យក្លាយជាអ្នកជំនាញខាងបច្ចេកវិទ្យា និងបច្ចេកទេសរាប់ពាន់នាក់រួចមកហើយ។ ដោយឡែកវិទ្យាស្ថានមានបំណងសហការជាមួយ NPIC របស់កម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជាថែមទៀត។

លោក​បន្ត​ថា «វិទ្យាស្ថានយើងបានបង្រៀនផ្ដោតសំខាន់លើជំនាញខាងឧស្សាហ៍កម្ម អេឡិចត្រូនិក ជំនាញរ៉ូបូត និងជំនាញបច្ចេកវិទ្យាជាច្រើនដែលជាតម្រូវការទីផ្សារការងារអន្តរជាតិ។ ខ្ញុំមានក្ដីរំពឹង​ថា វិទ្យាស្ថាន និងសកលវិទ្យាល័យនៅប្រទេសកូរ៉េ នឹងផ្ទេរចំណេះដឹង និងជំនាញនានាជួយដល់សិស្សនិស្សិតកម្ពុជាឱ្យមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត»។

ឯកឧត្តម គីម ជីនផ្យូ ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យការងារ និងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ត្រូវបានសហការគ្នាយ៉ាងស្និទ្ធស្នាលជាបន្តបន្ទាប់។

ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានយូអង្វែងថែមទៀត លោក​ចាត់​ទុក​ថា «ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាអត្តសញ្ញាណនៃការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយខ្ញុំមានការរំភើបរីករាយ និងរំពឹងថា ស្ថានប័នទាំងបីនឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទថែមទៀត ដើម្បីបណ្ដុះបណ្ដាលធន់ធានមនុស្ស និងជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម