Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ចេញបញ្ជាឱ្យបើកយុទ្ធនាការបោសសម្អាតបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាប្រចាំមិនថាតូច ឬធំនោះទេ ហើយត្រូវបង្ក្រាបឱ្យបានមេខ្លោងជួញដូរ និងខ្សែរយៈឆ្លងដែនរបស់ឧក្រិដ្ឋជនទាំងនេះ។

ហ៊ុន ម៉ាណែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ជាពិសេសខេត្តជាប់ព្រំដែនត្រូវចាត់វិធានការស្វែងរកនិងទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព លើសពីនេះបើចាំបាច់ត្រូវស្នើសុំកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបង្ក្រាបតែម្ដង។

ក្នុងផែនការនោះសម្ដេចបញ្ជាថា៖ «រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ កម្ពុជា-ថៃ កម្ពុជា-វៀតណាម ត្រូវខិតខំសហការ ជាមួយភាគីឡាវ ភាគីថៃ ភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការស៊ើបអង្កេតរកមុខសញ្ញា ឈានទៅបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ការចរាចរគ្រឿងញឿនឆ្លងកាត់តាមព្រំដែន»។

គ្រឿងញៀនជាង១តោននាំចូលពីឡាវដែលបង្ក្រាបបាននៅខេត្តព្រះវិហារកាលថ្ងៃទី ២០ មករា ឆ្នាំ២០២៤

បន្ថែមលើនេះសម្ដេចក៏បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ត្រូវបើកទូលាយនូវការផ្លាស់ប្ដូរព័ត៌មានជាមួយការិយាល័យសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ UNODC និងអង្គការឧក្រិដ្ឋកម្មនគរបាលអន្តរជាតិ (INTERPOL) និងជាមួយស្ថាប័នអនុវត្តន៍ច្បាប់ប្រទេសនានា ជាពិសេសប្រទេសដែលជាប្រភពនាំចូលគ្រឿងញៀនចូលកម្ពុជា ដើម្បីមានវិធានការបង្ក្រាបអង្គការចាត់តាំងឬបណ្ដាញជួញដូរគ្រឿងញៀនជាអន្តរជាតិឱ្យដល់ឬសគល់។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានជំនឿលើការប្ដេជ្ញាចិត្តរបស់សម្ដេចធិបតី ដោយថាការកាត់ផ្ដាច់កុំឱ្យឧក្រិដ្ឋជនក្នុងស្រុកមានទំនាក់ទំនងជាមួយឧក្រិដ្ឋជននៅខាងក្រៅជាជំហានមួយជោគជ័យមុនការបោសសម្អាតផ្ទៃក្នុង។ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវបង្កើន និងជំរុញសកម្មភាពនេះឱ្យបានជាប់លាប់ និងជាពិសេសត្រូវប្រាកដថាមន្ត្រីអនុវត្តន៍ច្បាប់មិនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន។

លោក យង់ គិមអេង

លោក យង់ គិមអេង៖ «ខ្ញុំមានជំនឿថាប្រសិនជារដ្ឋមានការប្ដេជ្ញាចិត្តខ្ពស់ ហើយមន្ត្រីអនុវត្តន៍តាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីមែន រឿងហ្នឹងគឺអាចបោសសម្អាតបានហើយ។ ហើយមន្ត្រីមិនជាប់ពាក់ព័ន្ធជាមួយឈ្មួញជួញដូរគ្រឿងញៀន មិនកាងឆ្លៀតឈ្លបសម្រួលឱ្យឈ្មួញទេរឿងហ្នឹងធ្វើទៅមានប្រសិទ្ធភាពហើយ។ ខ្ញុំឃើញកន្លងមកក្រសួងមហាផ្ទៃគាត់បានកាត់ផ្ដាច់មន្ត្រីដែលមានពាក់ព័ន្ធនឹងឈ្មួញគ្រឿងញៀនមួយចំនូនដែរហើយ។ អ៊ីចឹងត្រូវតែបោសសម្អាតបន្ថែមទៀត»។

បញ្ជារបស់នាយករដ្ឋមន្ត្រីនៅពេលនេះគឺបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់នូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី៩ក្នុងឆ្នាំ២០២៤ ដែលក្នុង១ឆ្នាំនៃយុទ្ធនាការនេះសមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន និងសារធាតុគីមីទាក់ទងនឹងសារធាតុញៀនបានជាង៣៥០គីឡូក្រាម។ ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២៣គឺមានការកើនឡើងដល់ជិត៨ដង ខណៈឆ្នាំ២០២៣សមត្ថកិច្ចបង្ក្រាបនិងដកហូតបានជាង២តោននៃគ្រឿងញៀន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម