Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំនេះ កម្ពុជា មានអ្នកជំងឺគ្រុនឈាមជាង ៦០០ ករណី ថយចុះជិត ៧០%

បានផុស

នៅ

នៅ​ដើម​ឆ្នាំ ២០២៥ នេះ ស្ថានភាព​ជំងឺគ្រុនឈាម​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​មាន​ករណី​ជំងឺ​គ្រុនឈាម​ជាង ​៦០០ ​ករណី​ មិនមាន​អ្នកស្លាប់ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៤ កន្លងទៅ ថយចុះ​ជិត​ ៧០% ​ក្នុងចំណោម​ករណី​ជំងឺគ្រុនឈាម​ជិត​ ២​ ពាន់​ករណី ​និង​ស្លាប់​ ៦ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១២​ កុម្ភៈ ​នេះ​ថា ចាប់ពី​ខែមករា ​រហូតមកដល់​ថ្ងៃទី​ ៧​ ខែ​កុម្ភៈ​ ឆ្នាំ ២០២៥ មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន ​៦៤០​ ករណី​ មិនមាន​អ្នកស្លាប់​ទេ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៤​ កន្លងទៅ​ ឃើញថា​ មានការ​ថយចុះ​ ៦៨% ក្នុងចំណោម​ករណី​ជំងឺគ្រុនឈាម ១ ៩៨៦ ករណី និង​ស្លាប់ ៦ ករណី។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា តាម​ការ​ប៉ាន់ស្មាន ​កម្ពុជា​ ត្រូវ​ផ្ទុះ​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ ២០២៤ ​បន្ទាប់ពី​កម្ពុជា​បាន​ផ្ទុះ​ចុង​លើកចុងក្រោយ​នៅ​ឆ្នាំ ២០១៩។ ប៉ុន្តែ​ដោយសារ​ឆ្នាំមុន ក្រសួងសុខាភិបាល ប្រជាពលរដ្ឋ​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ បាន​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​បាន​ជោគជ័យ ​ដោយមាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​ ១៨ ៧៤២ ករណី និង​ស្លាប់​ចំនួន​ ៤៥​ នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២៣​ មានការ​ថយចុះ​ចំនួន​ ១៦ ០២០ ករណី ឬ​ ស្មើនឹង ៤៦% ក្នុងចំណោម ៣៤ ៧៦២ ករណី ស្លាប់​ចំនួន ៩៤ នាក់ ថយចុះ​ ៥១​ នាក់ ​ឬ ៥៣%។ មានន័យថា ​ឆ្នាំ​ ២០២៤​ យើង​បាន​កាត់បន្ថយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺគ្រុនឈាម​ប្រមាណ​ពី​ ៤ ​ទៅ​ ៥ ​ម៉ឺន​ករណី​ តាម​ការ​ប៉ាន់ស្មាន​សន្ទុះ នៃ​ជំងឺគ្រុនឈាម ៧៥ ០០០ ករណី។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា សម្រាប់​ឆ្នាំ ២០២៥ នេះ​ អាចជា​ឆ្នាំ​ផ្ទុះ​ជំងឺគ្រុនឈាម​ម្តងទៀត បន្ទាប់ពី​ប៉ាន់​ស្មាន​ថា​នឹង​ផ្ទុះ​នៅ​ឆ្នាំ​ ២០២៤​ ព្រោះ​បន្ទាប់ពី​ឆ្នាំ​ ២០១៩​ នៅ ​៥​ ឆ្នាំក្រោយ​ ជំងឺ​គ្រុនឈាម​អាច​ផ្ទុះ​មុន​ ១ ​ឆ្នាំ ​ឬ ​ក្រោយ​ ១ ​ឆ្នាំ ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។ តាម​ការ​ប៉ាន់​ស្មាន​សន្ទុះ ​នៃ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ ​២០២៥​ អាចមាន ​៣​ ម៉ឺន​ ទៅ ​៧ ​ម៉ឺន​ ៦​ ពាន់​ករណី​ ប្រសិនបើ​មិន​ធ្វើ​អន្តរាគមន៍​បែប​បុ​រេ​សកម្ម និង​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ។ យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ​ឆ្នាំ​ ២០២៥ ​នេះ​ នឹង​មាន​វិធានការ​ទប់ស្កាត់​បាន​ល្អ​ដូច​ឆ្នាំ​ ២០២៤​ កន្លងទៅ ​ក្រោម​ការ​ចង្អុលបង្ហាញ និង​លើកទឹកចិត្ត​ជាប្រចាំ​រប​ស់​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ សម្រាប់​គ្រប់​សកម្មភាព​អន្តរាគមន៍​បែប​បុ​រេ​សកម្ម​ប្រជាពលរដ្ឋ​ និង​គ្រប់ភាគី​ពាក់ព័ន្ធ។ ជាង​នេះ​ ការផ្តល់សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ប្រកប​ដោយសារ​គុណភាព ​និង​សមត្ថភាព ​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុនឈាម​មានការ​កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ការដាក់​ថ្នាំ​អា​បែ​ត​បាន​គ្រប់គ្រាន់ និង​បានធ្វើការ​ចែកចាយ​ដល់​មន្ទីរ​សុខាភិបាល​នៅ​ទូទាំងប្រទេស​បាន​ទាន់ពេលវេលា​សម្រាប់​ដាក់​នៅក្នុង​ពាង ឬ​អាងទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​សម្លាប់​ដង្កូវទឹក​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ខ្ពស់​ពី​វិធានការ​អនាម័យ និង​បរិស្ថាន​នៅ​តាម​សហគមន៍​បាន​ល្អ​ប្រសើរ​ដូចជា សំអាត​លំនៅដ្ឋាន​បាន​ស្អាត លុបបំបាត់ ឬ​ ដុត​កម្ទេច​ចោល ឬ​ ទុក​ដាក់​មាន​របៀប​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដូចជា សំបក​កង់ឡាន សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ កំប៉ុង​ជ័រ ដែល​ជា​ជម្រក ​នៃ​ការ​កកើត​ដង្កូវ​ទឹក​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម