Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

បានផុស

នៅ

នៅព្រឹកថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥ ផ្សែងពុលដ៏គ្រោះថ្នាក់បានវិលមកគ្របដណ្តប់រាជធានី បាងកក នៃប្រទេសថៃ សាជាថ្មី ដោយធ្វើឲ្យអ្នកក្រុងមួយចំនួនត្រូវសំងំក្នុងផ្ទះ ដើម្បីសុវត្ថិភាព។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post, កំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃពុធ បានកើនឡើងដល់១៣៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។

មិនមែនតែងបាងកកទេ សូម្បីតែខេត្តចំនួន៥នៅជាប់នោះ ក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលក្នុងកម្រិតគ្រោះថ្នាក់ដែរដូចជា Samut Sakhon (១៣០.៨មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Samut Prakan (១២៨.១មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Nonthaburi (១២២.៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Pathum Thani (១១៤.៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប) និង Nakhon Pathom (១១២.៨មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប)។

(រូបថត៖ Reuters)

ទាំងនេះគឺជាបញ្ហាគួរឲ្យបារម្ភព្រោះថា កម្រិតស្តង់ដារសុវត្ថិភាពដែលរដ្ឋាភិបាលថៃកំណត់ គឺស្ថិតនៅត្រឹម ៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។

ព័ត៌មាននេះកើតឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីគុណភាពខ្យល់នៅប្រទេសថៃ ហាក់បានធូរស្បើយបន្តិច ដោយសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យបានបង្ហាញថា ថៃនៅសល់តែខេត្តចំនួន៨ប៉ុណ្ណោះ ក្នុងចំណោមខេត្តទាំង៧៧ ដែលបន្តគ្របដណ្តប់ដោយផ្សែងពុលកម្រិតគ្រោះថ្នាក់។

(រូបថត៖ Reuters)

យ៉ាងណា គេដឹងថា បើសិនជាសកម្មភាពដុតព្រៃនិងដីកសិកម្ម ក៏ដូចជាការបំភាយ​ពី​ការ​ធ្វើ​ចរាចរ រោងចក្រ និងភ្លើងឆេះព្រៃមិនទាន់ឈប់ទេនោះ បញ្ហានេះនឹងកើតឡើងដដែលជាដដែល។

PM2.5 គឺជាភាគល្អិតមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម បង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម