Connect with us

សេចក្ដីជូនដំណឹង

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

បានផុស

នៅ

មន្ទីរពេទ្យ អុីនធ័រឃែរ នៅប្រទេសកម្ពុជា និងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ មកពីប្រទេសថៃមានមោទនភាពក្នុងការប្រកាសជាផ្លូវការអំពីការចាប់ដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងលើកស្ទួយ និងពង្រឹងសេវាសុខភាពទៅកាន់អ្នកជំងឺក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារកាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អុីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហានដំបូងនៃភាពជាដៃគូនេះនឹងផ្ដោតលើឯកទេសសំខាន់ៗរួមមាន ឯកទេសតម្រងនោម ឯកទេសបេះដូង និងឯកទេសឆ្អឹងខ្នង ដែលវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងធ្វើការផ្ដល់ជូននូវការពិគ្រោះ និងប្រឹក្សាជំងឺ រួមទាំងការពិនិត្យសុខភាពផ្សេងៗផងដែរដើម្បីធានាថាអ្នកជំងឺអាចទទួលបាននូវសេវាសុខភាពដែលមានស្តង់ដារឈានមុខកាន់តែនៅជិតខ្លួន។ តាមរយៈកិច្ចសហការនេះផងដែរមន្ទីរពេទ្យ អុីនធ័រឃែរ ដើរតួរយ៉ាងសំខាន់ក្នុងការបន្តផ្ដល់ជូននូវការថែទាំ ពិគ្រោះ និងប្រឹក្សាជំងឺ ដោយធានាថាការថែទាំក្រោយពេលព្យាបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពយកចិត្តទុកដាក់។

លោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់បានថ្លែងថា “ កិច្ចសហការនេះបានបង្ហាញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោកទៅកាន់សហគមន៍នានាចាសកលរបស់ពួកយើង។” លោកស្រីបន្ថែមថា“ តាមរយៈការចាប់ដៃគូជាមួយមន្ទីរពេទ្យ អុីនធ័រឃែរ ពួកយើងបានពង្រឹងការព្យាបាលទៅកាន់អ្នកជំងឺនៅ ប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេសរបស់ពួកយើង រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់ទៅលើអ្នកជំងឺ ដើម្បីធានាថាសុខភាព និងសុខមាលភាពរបស់ពួកគាត់ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។ ”

“ តាមរយៈកិច្ចសហការនេះ ពួកយើងមានគោលដៅក្នុងការនាំយកនូវវេជ្ជបណ្ឌិតឯកទេសបន្ថែមមកកាន់កម្ពុជា ” លោក Rajeev Rajan នាយកផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់។ លោកបានបន្ថែមថា “ ហើយពួកយើងក៏មានគោលបំណងក្នុងការបំពេញបន្ថែមលើការថែទាំដែលមានស្រាប់ ដើម្បីធានាឲ្យបានថាអ្នកជំងឺទទួលបាននូវការព្យាបាល និងថែទាំពេញលេញ។ ”

សង្ខេបនៃកិច្ចសហការនេះ៖

  • ការមកពិនិត្យជាប្រចាំពីវេជ្ជបណ្ឌិតឯកទេស ៖ នៅជំហានដំបូងនេះ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ដែលមានឯកទេសលើផ្នែក បេះដូង តម្រងនោម និងឆ្អឹងខ្នងនឹងបើកការពិនិត្យ និងប្រចាំការជាទៀងទាត់ដើម្បីបង្កើនការផ្ដល់នូវការថែទាំទៅកាន់អ្នកជំងឺ។
  • ជួបជាមួយអ្នកឯកទេសកាន់តែងាយស្រួល៖ ឥឡូវនេះអ្នកជំងឺអាចធ្វើការណាត់ជួបពិគ្រោះ ប្រឹក្សាជំងឺ តាមដានសុខភាព និងរៀបចំផែនការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ បាននៅមន្ទីរពេទ្យ អុីនធ័រឃែរ ដែលអាចជួយកាត់បន្ថយថ្លៃចំនាយលើការធ្វើដំណើរទៅក្រៅប្រទេស។
  • ពង្រឹងលើការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ៖ ការតាមដានជាប្រចាំ ជាមួយនឹងផែនការថែទាំច្បាស់លាស់នឹងបង្កើននូវប្រសិទ្ធភាពគ្រប់គ្រងលើជំងឺរ៉ាំរ៉ៃ និងសុខភាពរបស់អ្នកជំងឺកាន់តែប្រសើរឡើង។
  • ការសម្របសម្រួលក្នុងករណីបញ្ហាសុខភាពធ្ងន់ធ្ងរ៖ សម្រាប់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ អាចទទួលការសម្របសម្រួលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នៅទីក្រុងបាំងកក បានយ៉ាងរលូន។ លើសពីនេះ ព័ត៌មានចាំបាច់ទាំងអស់ពីសា្ថនភាពអ្នកជំងឺបានកត់ត្រាទុករួចរាល់ ព្រមទាំងការរៀបចំផែនការព្យាបាលរួលរាល់ នៅពេលទៅដល់មន្ទីរពេទ្យខាងប្រទេសថៃ។
  • លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកនិងអគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យ អុីនធ័រឃែរបានថ្លែងថា “ ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ” ។ លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា “ នៅពេលដែលមានអ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់សម្រាប់សហគមន៍និងប្រទេសរបស់យើង។”
    កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងវិស័យសុខភិបាលនៅកម្ពុជា រួមបញ្ចូលទាំងជំនាញ និងធនធានរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់អ្នកជំងឺគ្រប់រូប៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម