Connect with us

សន្តិសុខសង្គម

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

បានផុស

នៅ

អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើក​ឡើង​ថា «ដោះលែង​អ្នក​ផលិត​កាំបិត​ឲ្យ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន ៥ ៥០០ ដុល្លារ»។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​សំណុំរឿង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដោយ កាលពី​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ក្រុម HOTLANE SCAM24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ធ្វើ​កាំបិត ០១ កន្លែង នៅ​ចំណុច​ផ្ទះ​ឈ្មោះ សា សូទី ស្ថិត​ក្នុង​ភូមិ​ទួលសំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ធ្វើ​កាំបិត​នេះ​ដែរ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ រួមមាន ៖ ០១.ឈ្មោះ សា សូទី ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥស្លាម (មេជាង) និង ០២.​ឈ្មោះ អិន ប្រុស​ទូច ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥស្លាម (កូនជាង) និង​ជា​អ្នក​ឡាយ​វីដេអូ​លក់​កាំបិត និង​ដាវ តាម FACEBOOK និង TIKTOK។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​មួយ​ចំនួន​រួមមាន ៖ ដាវ​វែង ចំនួន ០៣ ដើម , ដាវ​ខ្លី ០៦ ដើម , កាំបិតផ្គាក់​ដង​វែង ០៣ ដើម ​, កាំបិតផ្គាក់​ដង​ខ្លី ០១ ដើម ​, កាំបិត​ខ្វែវ ០២ ដើម , កាំបិតបុ័ងតោ ០៣ ដើម , កាំបិត​ស្នៀត ០៧ ដើម , ពូថៅ ០២ ដើម , ស្រោមដាវ​ធ្វើ​ពី​ឈើ ០៤ , ស្រោម​កាំបិត​ប៉័ងតោ​ធ្វើ​ពី​ឈើ ០១ , ឧបករណ៍​សម្រាប់​កែច្នៃ​កាំបិត ០៥ និង ម៉ូទ័រ ០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​សាកសួរ តំណាង​អយ្យការ បាន​សម្រេច​ឲ្យ​ជនសង្ស័យ ០២ នាក់ ខាងលើ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្ដោះអាសន្ន តាមរយៈ​ការ​ស្នើ​សុំ​ធានា​កូន​ក្តី​ពី​សំណាក់​មេធាវី។ ចំពោះ​សំណុំរឿង​នេះ តំណាង​អយ្យការ​កំពុង​ស៊ើបអង្កេត​បន្ត៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម