Connect with us

ព័ត៌មានអន្ដរជាតិ

ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ចិន រំពឹង​ធ្លាក់ចុះឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុនស្រាវជ្រាវបន្ទះឈីប​កាណាដា TechInsights បាន​ឱ្យដឹង​នៅថ្ងៃពុធ​នេះ​ថា​ ​ការទិញឧបករណ៍ផលិតបន្ទះឈីប​របស់ប្រទេសចិន រំពឹង​ថា​នឹងធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពី​កើនឡើងរយៈពេល៣ឆ្នាំ នៅពេល​ឧស្សាហកម្មឈីប​ចិន​កើនឡើងលើសលុប និង​ប្រឈមមុខកាន់តែខ្លាំងពីការរឹតត្បឹត​របស់សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ ​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

TechInsights និយាយថា ចិនគឺជាអ្នកទិញ​ឧបករណ៍ផលិតបន្ទះឈីប​ដ៏ធំបំផុត​​របស់ពិភព​លោក យ៉ាងហោចណាស់​ក្នុងរយៈពេល​ ២ ឆ្នាំចុង​ក្រោយ ដោយ​ក្នុងឆ្នាំ ២០២៤ ចិន​បាន​ទិញ​សរុបជាទឹកប្រាក់ប្រមាណ ៤១ ប៊ីលាន​ដុល្លារ ឬ​ស្មើ​នឹង​ ៤០ ភាគរយ នៃការលក់ទូទាំងពិភព​លោក។ ​

ប៉ុន្តែនៅឆ្នាំ ២០២៥ ការចំណាយរបស់ចិន​រំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៣៨ ប៊ីលានដុល្លារអាមេរិក ធ្លាក់ចុះ ៦ ភាគរយ ​ខណៈ​ចំណែកនៃការទិញទូទាំងពិភពលោកនឹងធ្លាក់ចុះមកត្រឹម ២០ ភាគរយ ដែលវាជា​ការធ្លាក់ចុះ​ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១។ នេះបើតាម​ការ​អះអាងរបស់​លោក ​Boris Metodiev ដែលជាអ្នកវិភាគការផលិតបន្ទះឈីប​ជាន់ខ្ពស់របស់​ក្រុមហ៊ុន TechInsights ក្នុង​សិក្ខាសាលា​អនឡាញ​មួយ។

លោក​បាន​បន្ត​ថា​៖ «​យើង​អាច​មើល​ឃើញ​ការ​ធ្លាក់​ចុះ​ខ្លះ​នៃ​ការ​ចំណាយ​របស់​ចិន ​ដោយ​សារ​តែ​ការរឹតត្បឹត​ការ​នាំ​ចេញ​ (របស់​សហរដ្ឋអាមេរិក​) និងការ​​លើស​ចំណុះ​»។

គួរ​បញ្ជាក់ថា ចិនគឺជាអ្នកជំរុញកំណើនទូទាំងពិភពលោកសម្រាប់វិស័យឧបករណ៍ផលិតបន្ទះ​ឈីប​សកល​នៅឆ្នាំ ២០២៣ និង ២០២៤ នៅពេល​ទីផ្សារឈីបសកល​ជួបប្រទះនឹងការធ្លាក់ចុះ ដោយសារតែការធ្លាក់ចុះនៃតម្រូវការអេឡិចត្រូនិករបស់អតិថិជន។

ការទិញជាច្រើនរបស់ចិន​ ធ្វើឡើងដើម្បីស្ដុកទុក ​ខណៈ​សហរដ្ឋអាមេរិកបានអនុម័តការរឹតត្បឹត​ជាបន្តបន្ទាប់ក្នុងគោលបំណងរារាំងចិន មិន​ឱ្យចូល​ប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើបៗ​របស់​លោក​ខាង​លិច ដើម្បី​អនុវត្តកម្មវិធីយោធារបស់​ខ្លួន ដែលអាច​គំរាមកំហែង​ល់សន្តិសុខជាតិ​អាមេរិក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បន្ទះឈីប
ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ចិន រំពឹង​ធ្លាក់ចុះឆ្នាំនេះ

អគ្គិភ័យ
សន្តិសុខសង្គម៤៤ វិនាទី មុន

មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីអគ្គិភ័យ​ឆេះ​រោងចក្រនៅខណ្ឌដង្កោ ខណៈការសាងសង់ឡើងវិញត្រូវការពេល៤ខែ

សេដ្ឋកិច្ច៥ នាទីutes មុន

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត

ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ សំណូមពរអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនជាតិ​ឥណ្ឌា១០លាន​​នាក់ សម្រុក​មុជ​ទឹក​លាង​បាប ក្នុង​ថ្ងៃ​ពិសេស​នៃ​ពិធី​បុណ្យ Kumbh Mela

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម