សុខភាព
មន្ត្រីជំនាញ ណែនាំពលរដ្ឋកុំបារម្ភមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ
មន្ត្រីជំនាញសុខភាព បានណែនាំប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះមូសអង្កាម ព្រោះវាមិនមែនជាភ្នាក់ងារចម្លងជំងឺសកម្មដូចមូសខ្លា និងមូសដែកគោល នោះទេ ពោលពេលវាខាំគ្រាន់តែរំខានដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ កុម្ភៈ នេះថា មូលអង្កាមច្រើនរស់នៅតាមទឹកលូ និងទឹកសម្អុយនានា ហើយយើងអាចសម្គាល់មូសប្រភេទនេះបានតាមរយៈពណ៌សម្បុររបស់វា ក្រមៅ ហើយមិនមានក្រឡាបង្កង់ឆ្នូតសខ្មៅដូចជាមូសខ្លានោះទេ។ មូសប្រភេទនេះ បើវាខាំ គ្រាន់តែធ្វើឱ្យយើងរមាស់ រំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ពិសេសរំខានដំណេក មិនបង្កការឆ្លងជំងឺផ្សេងៗ ដូចមូសខ្លា ធ្វើឱ្យកើតជំងឺគ្រុនឈាម និងមូសដែកគោលធ្វើឱ្យកើតជំងឺគ្រុនចាញ់នោះទេ។

លោកវេជ្ជបណ្ឌិត បានពន្យល់ថា មូលហេតុដែលនាំឱ្យកើតមានមូសអង្កាមនេះ អាចពាក់ព័ន្ធទៅនឹងកត្តាបោះចោលសំរាមក្នុងលូទឹកស្អុយ ធ្វើឱ្យកកស្ទះ មិនអាចឱ្យទឹកហូរចេញបាន ឬ ទឹកដក់ក្នុងវត្ថុផ្សេងៗ បង្កើតជាដង្កូវទឹក វិវឌ្ឍទៅរកកំណើតមូសនេះ។ មិនអនាម័យផ្ទះសម្បែង ដោយទុកសម្បកកង់ សម្បកដូងចោល។ មិនបានកាយសំរាមនៅក្នុងប្រព័ន្ធបង្ហូរទឹក ឬ កាយដីលុបថ្លុកដែលអាចដក់ទឹកបាន។ ទាំងអស់នេះសុទ្ធតែជាជម្រកបង្កកំណើតឱ្យមូសយ៉ាងងាយស្រួល។

លោកវេជ្ជបណ្ឌិត បានបន្តថា ដើម្បីទប់ស្កាត់កុំឱ្យកើតមូសអង្កាមទាំងនេះ ដោយរៀបចំផ្ទះសម្បែងឱ្យបានស្អាត មិនត្រូវយកសំរាមទៅចាក់ចោលនៅតាមប្រឡាយទឹក ឬ លូ នោះទេ សំអាតនៅតាមប្រឡាយ ឬ លូ ធ្វើយ៉ាងណាឱ្យទឹកហូរមានចរន្តផ្លាស់ប្ដូរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា មូសអង្កាម ច្រើនតែកើតមាននៅរដូវប្រាំង ហើយរដូវធ្លាក់ខ្យល់មិនសូវជាមាននោះទេ។ បើផុតពីរដូវធ្លាក់ខ្យល់ មូសអង្កាម អាចកើតមានកាន់តែច្រើនឡើង មិនមែនតែក្នុងរាជធានីភ្នំពេញទេ ដែលសម្បូរមូសអង្កាម ទោះជានៅតាមបណ្តាខេត្តនានា ក៏មានច្រើនណាស់ដែរ ហើយពេលដល់រដូវភ្លៀងធ្លាក់ទឹកលូលែងស្អុយមានចរន្តទឹកហូរក្នុងលូ មូសអង្កាម ក៏លែងសូវមានទៀតដែរ។
ចំណែក លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការកើនឡើង នៃមូសអង្កាមនេះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបម្លាស់ទី នៃមូស រួមជាមួយនឹងនិន្នាការ នៃកើនឡើងចំនួនមូសក្នុងអំឡុងពេលរដូវប្រាំងពីខែវិច្ឆិកា រហូតដល់ខែមេសា។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល បានសហការព្យាយាមបាញ់ថ្នាំមូសជាបន្តបន្ទាប់ តែសត្វមូសកើតថ្មីលឿនដោយសារកំហាប់ទឹកស្អុយ។
លោកវេជ្ជបណ្ឌិត បានស្នើសុំឱ្យសាធារណជន ចូលរួមកាត់បន្ថយទឹកដក់ស្អុយ ឬ បាញ់ទឹកចូលកន្លែងទឹកដក់ស្អុយ ដែលនឹងជួយកាត់បន្ថយការកកើតមូសបានច្រើន។
ករណីមានរោគសញ្ញាក្ដៅខ្លួន លោកវេជ្ជបណ្ឌិត ជំរុញឱ្យនាំអ្នកជំងឺទៅរកសេវាពិនិត្យព្យាបាលសាធារណៈឱ្យបានមុនរយៈពេល ៤៨ ម៉ោង និងកុំព្យាយាមព្យាបាលជំងឺនេះដោយខ្លួនឯង ឬ ទៅព្យាបាលរកសេវាព្យាបាលដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម។
គួរបញ្ជាក់ថា ឆ្នាំ ២០២៤ មានករណីជំងឺគ្រុនឈាមចំនួន ១៨ ៧៤២ ករណី និងស្លាប់ចំនួន ៤៥ នាក់ បើធៀបទៅនឹងឆ្នាំ ២០២៣ មានការថយចុះចំនួន ១៦ ០២០ ករណី ឬ ស្មើនឹង ៤៦% ក្នុងចំណោម ៣៤ ៧៦២ ករណី ស្លាប់ចំនួន ៩៤ នាក់ ថយចុះ ៥១ នាក់ ឬ ៥៣%៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង