Connect with us

ព័ត៌មានជាតិ

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

បានផុស

នៅ

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ អះអាងថា ការដែលថៃកាត់ផ្ដាច់សេវាក្នុងខេត្តស្រះកែវ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន គឺមិនប៉ះពាល់ដល់ការប្រើប្រាស់សេវាទូរសព្ទរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងដូច្នេះ បន្ទាប់ពី គណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និង អាជ្ញាធរមូលដ្ឋានថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥  បានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករ ទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅ តាមតំបន់ព្រំដែន។

ជុំវិញការកាត់ផ្ដាច់សេវារបស់ថៃ នៅខេត្តជាប់ព្រំដែនកម្ពុជា ក្រសួងប្រៃសណីយ៍ សរសេរក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖« ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា ការកាត់ផ្តាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិន ពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅ ទីនោះប្រើប្រាស់សេវាអ៊ីនធឺណិតនិងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់»។

ក្រសួងប្រៃសណីយ៍​ ថា កន្លងមកខ្លួននិងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏ធ្លាប់បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេសនិងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាម ផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក.ប.ទ. គូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមាន គុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករ ទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម