Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

បានផុស

នៅ

ទី​បំផុត​​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​​​រុស្ស៊ី លោក ​វ៉្លាឌីមៀរ ពូទីន បាន​​​និយាយ​គ្នា​តាមទូរស័ព្ទ​​ដោយ​ចំណាយ​ពេល​​​អស់​៩០​នាទីថ្ងៃ​​ពុធ​​ (ពេល​ថ្ងៃ​ម៉ោង​នៅសហរដ្ឋអាមេរិក ត្រូវ​នឹងវេលា​យប់​ម៉ោងនៅកម្ពុជា) ​ដោយ​ភាគី​​ទាំងពីរ​បា​ន​ពិភាក្សា​​លើ​​បញ្ហា​ជាច្រើន ប៉ុន្តែ​ប្រធានបទ​សំខាន់​គឺ​ ការ​បញ្ចប់សង្គ្រាម​នៅ​​អ៊ុយក្រែន។

លោកដូណាល់ ត្រាំ ធ្វើការ​ងារ​​នៅសេតវិមាន​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ហៅ​រក​គ្នា​របស់​ប្រមុខ​មហាអំណាច​ទាំង​ពីរ​ បាន​កើត​ឡើង​​​​ស្របពេល​​មេដឹកនាំ​អឺរ៉ុ​ប​​​និង​ថ្នាក់​ដឹកនាំ​កំពូលៗ​ពី​បណ្តាប្រទេស​ផ្សេងៗ​ទៀត​​ នឹង​ជួប​ប្រជុំ​គ្នា​ក្នុងសន្និសីទ​សន្តិសុខ​​នៅ​​ទីក្រុងមុយនិក​ប្រទេស​អាល្លឺម៉ង់​ចាប់​ពីថ្ងៃទី​​១៤​ដល់​ថ្ងៃទី​១៦​​ខាងមុខ​នេះ​។

​​​ការហៅ​ទូរស័ព្ទ​របស់​​មុខ​រដ្ឋ​ដ៏​មាន​អំណាច​ទាំងពីរ កើត​ឡើង​ភ្លាមៗ មុន​ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលឌីមៀរ​​ ហ្សេលេនស្គី ​​គ្រោង​ជួបជជែក​ទ្វេភាគី​ជាមួយ​អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែល​​នឹង​ចូល​​រួម​សន្និសីទ​សន្តិសុខ​នេះ។

ការ​សន្ទនា​​របស់​លោក ដូណាល់ ត្រាំ និង លោក ពូទីន កើត​ឡើង​នៅ​មុនជំនួប​​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ជាមួយ​អនុប្រធានាធិបតីអាមេរិក អាច​ជា​ការ​សង្កត់​ភាគី​អ៊ុយក្រែន​​ឲ្យ​សុខចិត្តទទួលយក​នូវលក្ខខណ្ឌ​​ណាមួយ​ដែល​​ លោកដូណាល់ ​​បាន​ព្រម​ព្រៀង​​ជាគោល​ការណ៍​ជាមួយ​​​លោក​ពូទី​​ន​រួច​ហើយ​។

​ក្រោយជំនួ​ប​​៩០​នាទី ​នៅ​លើ​បណ្តាញ​សង្គម​ Truth Social ​​​លោក ដូណាល់ ត្រាំ ​​បង្ហោះ​សារ ដែល​មានខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម៖  ​

សារ​របស់​ លោក ដូណាល់ ត្រាំ៖​ «ខ្ញុំទើបតែបានទូរស័ព្ទ​រយៈពេល​ដ៏​វែង​​ និងប្រកបដោយ​ផលិតភាពខ្ពស់ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី។ យើងបានពិភាក្សាអំពីអ៊ុយក្រែន មជ្ឈិមបូព៌ា ថាមពល បញ្ញាសិប្បនិមិត្ត អំណាច​នៃប្រាក់ដុល្លារ និងប្រធាន​បទ​​ផ្សេងៗជាច្រើនទៀត។ យើងទាំងពីរបានឆ្លុះបញ្ចាំង​​ឱ្យ​ឃើញ​ពីប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃប្រជាជាតិរបស់យើង និងការពិតដែលថាយើងបានប្រយុទ្ធរួមគ្នា​ដោយជោគជ័យ​នៅក្នុងសង្គ្រាមលោកលើកទី២​ ដោយចងចាំថាប្រទេសរុស្ស៊ីបានបាត់បង់មនុស្សរាប់សិបលាននាក់ ហើយយើងក៏បាត់បង់មនុស្សជាច្រើនផងដែរ! យើងម្នាក់ៗបាននិយាយអំពីភាពខ្លាំងនៃប្រជាជាតិរបស់យើងរៀងៗខ្លួន និងអត្ថប្រយោជន៍ដ៏អស្ចារ្យដែលយើងនឹងមាននៅថ្ងៃណាមួយក្នុងការធ្វើការជាមួយគ្នា។ ប៉ុន្តែជាដំបូង ដូចដែលយើងទាំងពីរបានព្រមព្រៀងគ្នា យើងចង់បញ្ឈប់ការស្លាប់រាប់លាននាក់ដែលកើតឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី-អ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន ថែមទាំងបានប្រើបាវចនាយុទ្ធនាការដ៏ខ្លាំងរបស់ខ្ញុំគឺ«ប្រកប​ដោយ​ហេតុផល​ (COMMON SENCE)»។ យើងទាំងពីរជឿជាក់យ៉ាងមុតមាំលើវា។ យើង​បាន​យល់ព្រម​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ រួម​ទាំង​ការ​ទៅទស្សនកិច្ច​​ប្រជាជាតិ​គ្នា​ទៅ​វិញ​ទៅ​មក។ យើងក៏បានយល់ព្រមឱ្យ​មាន​ក្រុម​​​ចរចា​រៀងៗខ្លួនចាប់ផ្តើមការចរចាភ្លាមៗ ហើយយើងនឹងចាប់ផ្តើមដោយការហៅទូរស័ព្ទទៅប្រធានាធិបតី Zelenskyy នៃប្រទេសអ៊ុយក្រែន ដើម្បីជូនដំណឹងដល់គាត់អំពីការសន្ទនា ដែលខ្ញុំនឹងធ្វើនៅពេលនេះ។ ខ្ញុំបានសុំឱ្យលោក​ Marco Rubio រដ្ឋ​មន្ត្រី​ការបរទេស​, លោក​ John Ratcliffe នាយក CIA, លោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិ និង លោក Steve Witkoff ឯកអគ្គរដ្ឋទូត និងបេសកជនពិសេស ដឹកនាំការចរចាដែលខ្ញុំដឹង​ច្បាស់​ថា​នឹងទទួលបានជោគជ័យ។ មនុស្សរាប់លាននាក់បានស្លាប់នៅក្នុងសង្រ្គាមដែលនឹងមិនកើតឡើងប្រសិនបើខ្ញុំជាប្រធានាធិបតី ប៉ុន្តែវាបានកើតឡើងទៅ​ហើយ ដូច្នេះវាត្រូវតែបញ្ចប់។ មិនគួរណាបាត់បង់ជីវិតទៀតទេ! ខ្ញុំចង់អរគុណលោកប្រធានាធិបតីពូទីនសម្រាប់ពេលវេលា និងការខិតខំប្រឹងប្រែងដោយ​​ការ​​គោរព​ចំពោះ​​ការ​ហៅ​ទូរស័ព្ទ​នេះ​​ និង​​​​ចំពោះ​ការដោះលែងកាលពីម្សិលមិញ អំពី​លោក Marc Fogel ដែលជាបុរសដ៏អស្ចារ្យដែលខ្ញុំបានស្វាគមន៍ដោយផ្ទាល់កាលពីយប់មិញនៅឯសេតវិមាន។ ខ្ញុំជឿថាកិច្ចខិតខំប្រឹងប្រែងនេះនឹងនាំទៅដល់ការសន្និដ្ឋានប្រកបដោយជោគជ័យ សង្ឃឹមថាឆាប់ៗនេះ!»។

 មាន​សេចក្តី​រាយការណ៍​របស់​​ CNS News ដែលថា ប្រធានាធិបតី​​ ដូណាល់ ត្រាំ នឹង​ជួ​ប​ផ្ទាល់​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​​ឯប្រទេស​​ អារ៉ាប៊ី សាអូឌីត ក្នុង​ពេល​ឆាប់ៗ ដែល​ពេលវេលា​ជាក់​លាក់ មិនត្រូវ​បាន​បង្ហាញ​ឡើយ៕​

រូបភាព​ឯកសារ លោក Donald Trump ជួប​ប្រធានាធិបតី​រុស្សី Vladimir Putin ទៅ​ទីក្រុង​អូសាកា ប្រទេសជប៉ុន​កាលឆ្នាំ​២០១៩​។ REUTERS
ប្រធានាធិបតីត្រាំ ថ្លែងនៅថ្ងៃទី​១២ខែកុម្ភៈ​នៅ សេតវិមាន។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៨ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ជ័យ ចាប
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម