Connect with us

កីឡា

សហព័ន្ធ​គុន​ខ្មែរ​កែ​ប្រែ​លក្ខខណ្ឌ​ប្រកួត​២​ចំណុច

បានផុស

នៅ

សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​សម្រេច​កែ​ប្រែ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​២​ចំណុច​ដើម្បី​​​ឲ្យ​កីឡាករ កីឡាការិនី​អាច​ប្រកួត​បាន​កាន់​តែ​ច្រើន​ក្នុង​មួយ​ៗ​ខែ។

ទី១. លក្ខខណ្ឌ​ចាស់​​​គឺ​កីឡាករ កីឡាការិនី​ត្រូវ​សម្រាក​​​២​សប្តាហ៍​ ​ទើប​អាច​ឡើង​ប្រកួត​បន្ទាប់​ទៀត​បាន​ ប៉ុន្តែ​​​លក្ខខណ្ឌ​​ចាស់​​នេះ​ត្រូវ​បាន​កែ​ប្រែ​មក​សល់​​ត្រឹម​​៩​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ​​តាម​រយៈ​លក្ខខណ្ឌ​ថ្មី​នេះ​គឺ​មាន​ន័យ​ថា កីឡាករ កីឡាការិនី​ហោច​ណាស់​អាច​ប្រកួត​បាន​៣​ដង​ក្នុង​មួយ​១​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​២. សហព័ន្ធ​គុន​ខ្មែរ​បាន​​កំណត់​​លក្ខខណ្ឌ​ថ្មី​មួយ​ទៀត​​​គឺ ប្រសិន​បើ​កីឡាករ កីឡាការិនី​ណា​ឈ្នះ​ដៃ​គូ​ក្នុង​ទឹក​ទី១​ដោយ​មិន​ប្រើ​ថាមពល​ច្រើន និង​គ្មាន​របួស​ស្មាន​អ្វី អាច​ប្រកួត​នៅ​សប្តាហ៍​បន្ទាប់​ទៀត​បាន។

សហព័ន្ធ​គុន​ខ្មែរ​បាន​កំណត់​លក្ខខណ្ឌ​ចាស់​សម្រាប់​ការ​សម្រាក​២​សប្តាហ៍​ទើប​អាច​​​ប្រកួត​ទៀត​បាន​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២៥។ បន្ទាប់​ពី​សម្រេច​លក្ខខណ្ឌ​នេះ​កីឡាករ កីឡាការិនី​ជា​ច្រើន​នាក់​ត្រូវ​បាន​ពិន័យ​ជា​បន្ត​បន្ទាប់។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក្លិប​ ក៏​ដូច​ជា​កីឡាករ កីឡាការិនី​ជា​ច្រើន​បាន​ស្នើ​​សុំឲ្យមាន​ការរ​បន្ធូរ​បន្ថយ​សម្រា​ប់​​អត្តពលិក​គុន​ខ្មែរ​មិន​សូវ​ល្បី តម្លៃ​ខ្លួន​តិច អនុញ្ញាត​​ឲ្យ​ពួក​គាត់​អាច​បាន​ប្រកួត​ញឹក​ញាប់​​ដើម្បី​ទទួល​បាន​ចមណូល​​​ទ្រទ្រង់​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ នៅ​ពេល​ពួក​គាត់​​ទទួល​បាន​តម្លៃ​ខ្លួន​ទាប ហើយ​ការ​ប្រកួត​​​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះ​ខាត​ចំណូល។

ជា​ពិសេស​ទៀត​នោះ កម្មវិធី​ប្រកួត​ប្រចាំ​សប្តាហ៍​មាន​ច្រើន និង​មាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​ធន​ធាន​កីឡាករ កីឡាការិនី​ដើម្បី​​បំពេញ​ទៅ​តាម​ទី​ផ្សារ​ប្រកួត​ដែល​កំពុង​មាន​ច្រើន។ តាម​រយៈ​នេះ​ហើយ​ទើប​បាន​សហព័ន្ធ​គុន​ខ្មែរ​សម្រេច​កែ​ប្រែ និង​បន្ថែមលក្ខខណ្ឌ​នៃ​ការ​ប្រកួត​ថ្មី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម