Connect with us

កីឡា

ទីផ្សារកីឡាបាល់ទះកាន់តែធំ សម្រាប់អ្នក​ចង់​ក្លាយ​ជា​កីឡាករ​អាជីព

បានផុស

នៅ

កីឡា​បាល់ទះ​កាន់​តែ​ធំ​ទូ​លាយ​សម្រាប់​​អ្នក​និយម​ចូល​ចិត្ត និង​ចង់​ក្លាយ​ជា​​កីឡាករ កីឡាការិនី​អាជីព បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​កម្មវិធី​ប្រកួត​ជា​ច្រើន​នា​រយៈ​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្កើត​កម្មវិធី​ប្រកួត​ជា​ច្រើន​​មាន​ដូច​ជា ពាន​រង្វាន់​បាល់ទះ​តេជោលីគ ពាន​រង្វាន់​​សម្តេច​ក្រឡាហោម ស ខេង ពាន​រង្វាន់​៧​មករា និង​ពាន​រង្វាន់​មហា​ជន​៤​ទល់​នឹង​៤​ជា​ដើម ដែល​ត្រូវ​បាន​រៀបចំ​ការ​ប្រកួត​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ​នីមួយ​ៗ។

នៅ​ពេល​មាន​កម្មវិធី​ប្រកួត​ប្រជែង​ច្រើន​បែប​នេះ ​តម្រូវ​ការ​ក្រុម​ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន។ រាល់​ក្រុម​​ត្រូវ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នី​មួយ​ៗ​ត្រូវ​ការ​កីឡាករ​​​ច្រើន​នាក់​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស។ ​ក្រុម​នីមួយ​ៗ​តែង​តែ​ព្យាយាម​ស្វះ​ស្វែង​រក​កីឡាករ​ដែល​មាន​កាយ​សម្បទា​ល្អ​ដើម្បី​ពង្រឹង​ក្រុម ដូច្នេះ​ជា​ឱកាសល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

កាល​ពី​មុន ក្រុម​មួយ​ជា​ទូទៅ​ជ្រើស​រើស​កីឡាករ​​ដែល​មាន​សមត្ថភាព​ខ្ពស់​ស្រាប់​ដើម្បី​ហ្វឹក​ហាត់​ជុំ​គ្នា និង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​​នានា ប៉ុន្តែ​ឥឡូវ​នេះ ​ក្រុម​មួយ​ចំនួន​កំពុង​​អភិវឌ្ឍ​ថ្នាល​យុវជន​ដើម្បី​បន្ត​វេន​រៀមច្បង​ដែល​មាន​វ័យ​កាន់​តែ​ច្រើន។ ជាក់​ស្តែង ក្រុម​បាល់ទះ​វិសាខា​មាន​​ក្រុម​ជម្រើស​ទី១ និង​ក្រុម​ថ្នាល​យុវជន​ដែល​កំពុង​បណ្តុះ​បណ្តាល។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង​ក៏​បាន​ប្រកាស​ជ្រើស​រើស​យុវជន​ដែល​ចូល​ចិត្ត​បាល់ទះ និង​មាន​កម្ពស់​ខ្ពស់​ដើម្បី​បណ្តុះ​បណ្តាល​​ក្លាយ​ជា​ក្រុម​តំណាង​ខេត្ត។ ក្រុម​​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​​​បាន​ប្រកាស​ជ្រើស​រើស​កីឡាករ​វ័យ​ក្មេង​ដើម្បី​បណ្តាល​​។ ជា​មួយ​គ្នា​នេះ អ្នក​ប៉ះ​សេ​ឆ្នើម សួន ចាន់ណារ៉ូ ក៏​បាន​ប្រកាស​ជ្រើស​រើស​កីឡាករ​វ័យ​ក្មេង​ដើម្បី​បណ្តុះ​បណ្តាល​ដែរ។ នៅ​មាន​ក្រុម​បាល់ទះ​ជា​ច្រើន​ទៀត​ទាំង​នៅ​រាជ​ធានី និង​តាម​បណ្តា​ខេត្ត​ក៏​កំពុង​​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ក្រុម​បាល់ទះ​របស់​ខ្លួន​ដែរ។

ទាំង​នេះ​ហើយ​ជា​​​ឱកាស​​ដ៏​ទូលំទូលាយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​​ក្នុង​ការ​​ចាប់​យក​អាជីព​បាល់ទះ​ដែល​ខ្លួន​ស្រឡាញ់។ នៅ​ពេល​​ក្រុម និង​ក្លិប​កាន់​តែ​ច្រើន​ជ្រើស​រើស​ បណ្តុះ​បណ្តាល​យុវជន​បាល់ទះ​បែប​នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។

បច្ចុប្បន្ន​ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​បែង​ចែក​ក្រុម​ជម្រើស​ជាតិ​ជា​២​កម្រិត​គឺ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ជម្រើស​ទី១ និង​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​ជម្រើស​យុវជន។ ការ​ជ្រើស​រើស និង​ប្រមូល​ផ្តុំ​កីឡាករ​ជម្រើស​ជាតិ​ទាំង​ពីរ​កម្រិត​នេះ​គ្មាន​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ជ្រើស​រើស​ពី​តាម​ក្រុម និង​ក្លិប​នានា​​ឡើយ។

ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ជម្រើស​ទី១ និង​ជម្រើស​យុវជន​សុទ្ធ​តែ​មាន​កម្មវិធី​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​ដូច​ជា កីឡា​ស៊ីហ្គេម ​ពាន​រង្វាន់​អាស៊ាន SEA V.​ League, Asian Games និង​ពាន​រង្វាន់​កម្រិត​អាស៊ី​ផ្សេង​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម