Connect with us

KPT+

អធិរាជ ឈានឡុង មានព្រះជន្មយឺនយូរ ដោយសារសោយស្រាថ្នាំចិន

បានផុស

នៅ

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ អធិរាជចិនបុរាណភាគច្រើនមានអាយុកាលខ្លី ជាមធ្យមមិនលើសពី ៤០ ឆ្នាំ។ ប៉ុន្តែស្ដេចឈានឡុង ដែលជាអធិរាជទី៦ នៃរាជវង្ស Qing ត្រូវបានចាត់ទុកថាជាអធិរាជដែលមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្រចិន នៅពេលដែលទ្រង់មានព្រះជន្មដល់៨៩ព្រះវស្សា។

អ្នកជំនាញជាច្រើនបានស្រាវជ្រាវ និងរកឃើញថា អាថ៌កំបាំងនៃភាពជាប់បានយូររបស់ស្តេចអង្គនេះ គឺស្ថិតនៅក្នុងក្រយា​ព្រះ​ស្ងោយពិសេសរបស់ព្រះអង្គ។ ជារឿយៗ ទ្រង់ចិញ្ចឹមខ្លួនឯងជាមួយនឹងអាហារឆ្ងាញ់ៗ និងស្រារុក្ខជាតិមួយចំនួន ដើម្បីបង្កើនសុខភាពឲ្យកាន់តែរឹងមាំនិងមានកម្លាំងខ្លាំងមហិមា។

អធិរាជ​ ឈាន​ឡុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមសៀវភៅវេជ្ជសាស្ត្រឈានឡុង ស្រាថ្នាំពីរប្រភេទដែលអធិរាជចូលចិត្តជាងគេគឺស្រា Guiling និងស្រា Taiping Guangji។ ក្នុងនោះ Guiling មានលក្ខណៈសម្បត្តិព្យាបាល បំប៉នតម្រងនោម បង្កើនកម្លាំងបុរស បំប៉នឈាម និងចិញ្ចឹមស្បែក។ ចំណែក Taiping Guangji​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ស្រា​ឱសថ​ដែល​ជួយ​ដល់​ដំណើរ​ឈាម​រត់ បំពេញ​ថាមពល ពង្រឹង​លំពែង និង​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់។

ទោះបីជាការប្រើប្រាស់ឱសថនៃស្រាទាំងពីរប្រភេទនេះត្រូវបានពិពណ៌នាខុសគ្នាក៏ដោយ អ្នកស្រាវជ្រាវបានដឹងថា គ្រឿងផ្សំសំខាន់នៃស្រាឱសថទាំងពីរប្រភេទនេះគឺជាឱសថដ៏មានតម្លៃពីរប្រភេទ រួមមាន Rehmannia glutinosa​ និង យិនស៉ិន។

យោងតាមអ្នកជំនាញឱសថចិនបានបញ្ចាក់ថា Rehmannia glutinosa​ មានរសជាតិផ្អែមនិងក្តៅបន្តិចដូចជាយិនស៊ិន មានប្រសិទ្ធិភាពបំប៉នតម្រងនោម និង​ចិញ្ចឹម​មេជីវិត​ឈ្មោល ហើយភាគច្រើនត្រូវបានគេប្រើដើម្បីព្យាបាលកង្វះឈាម វិលមុខ បេះដូងលោតញាប់ ឈឺខ្នង ឈឺជង្គង់ សក់ស្កូវមុនអាយុ ក្រលៀនខ្សោយ ខ្សោយតម្រងនោម ភ្នែកស្ងួត និងភ្នែកព្រិលជាដើម។ សម្រាប់យិនស៉ិន ត្រូវបានគេប្រើជាថ្នាំសម្រាប់បញ្ឈប់ការហូរឈាម ធ្វើឲ្យឈាមប្រសើរឡើង គ្រប់គ្រងសម្ពាធឈាម ភាគច្រើនត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិនទៀងទាត់ វិលមុខដោយសារភាពស្លេកស្លាំង ដំបៅ និងហើម។

ក្រុមអ្នកស្រាវជ្រាវជឿថា មូលហេតុដែលស្រាឱសថពីរប្រភេទដែលស្ដេចឈានឡុង ចូលចិត្តសោយទាំងពីរមានផ្ទុកផ្កាដូចដែលបានរៀបរ៉ាប់ខាងលើ គឺដោយសារតែនៅពេលនោះ ឱសថបុរាណចិនផ្សំឡើងពីយិនស៊ិនមានប្រភពដើមដូចគ្នា ដូច្នេះគ្រូពេទ្យរាជវង្សបានប្រើប្រាស់ឱសថបុរាណ ដើម្បីចិញ្ចឹមព្រះលោហិតរបស់ស្តេច។

ការរួមបញ្ចូលគ្នានៃឱសថ​ទាំង២គឺល្អជាងការប្រើថ្នាំនីមួយៗដោយឡែកពីគ្នា ហើយអាចជួយជំរុញចលនាឈាមរត់បានយ៉ាងមានប្រសិទ្ធភាព ការពារការជាប់គាំងនៃឈាមក្នុងរាងកាយ។ នេះមានប្រយោជន៍ជាពិសេសសម្រាប់មនុស្សចាស់ដែលមានឈាមខ្សោយ និងខ្សោយតម្រងនោម។

ទោះជាយ៉ាងណា ស្រាទាំង២មុខនេះ គ្រាន់តែជាទម្លាប់មួយចំនួនដែលជួយអធិរាជឈានឡុងឲ្យរស់នៅបានយូរ។ ជាងនេះទៅទៀត មុនពេលស្ដេចប្រើប្រាស់ស្រាថ្នាំទាំងនេះ ពួកគេត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងថ្លឹងថ្លែងតាមកម្រិតថ្នាំ ដោយគ្រូពេទ្យរាជវាំងនៅក្នុងវាំង។ បន្ថែមពីលើការប្រើប្រាស់ស្រាថ្នាំទាំងពីរខាងលើ ទ្រង់ក៏មានរបបអាហារដែលមានសុខភាពល្អ និងទម្លាប់ដែលមានសុខភាពល្អជាច្រើនទៀត ដែលរួមចំណែកដល់អាយុយឺនយូររបស់ព្រះអង្គដែរ។

ដូច្នេះហើយ អ្នកជំនាញក៏ណែនាំថា ប្រសិនបើអ្នកមិនឈឺទេ ក៏មិនគួរប្រើស្រាថ្នាំ ជាពិសេសមនុស្សវ័យក្មេងនោះទេ ព្រោះការទទួលទានស្រាដែលធ្វើតាមអំពើចិត្ត មិនធានាអនាម័យ និងសុវត្ថិភាព ហើយការមិនទទួលបានការណែនាំកម្រិតជាក់លាក់ពីអ្នកជំនាញផ្នែកឱសថ អាចបណ្តាលឲ្យខូចថ្លើម និងតម្រងនោម និងបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោម និងថ្លើម។

ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​មិន​គួរ​ស្វែង​រក​ព័ត៌មាន​តាម​អ៊ីនធឺណិត និង​ទិញ​ឱសថ​បុរាណ​មក​ត្រាំ​ក្នុង​ស្រា​ផឹក ​ដើម្បី​ពង្រឹង​សុខភាព​ឡើយ។ ជាការពិត ឱសថទំនើបបានកត់ត្រាករណីជាច្រើននៃការខូចខាតថ្លើម និងតម្រងនោមធ្ងន់ធ្ងរ ដោយសារតែការត្រាំ និងប្រើប្រាស់ស្រាថ្នាំដោយបំពាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រយា​ព្រះ​ស្ងោយ​លាក់កំបាំងក្នុងទីក្រុង​ហាមឃាត់ ដែលអធិរាជចិន​ ៣ អង្គ​ សព្វព្រះរាជហឫទ័យខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម