Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីស៊ើបអង្កេតការលក់បង្ខូចតម្លៃលើដែកថែបស្រោបស័ង្កសីវៀតណាម

បានផុស

នៅ

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) បានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការ​លក់បង្ខូចតម្លៃលើ​ដែកស្រោបស័ង្កសី ឬដែកថែបស្រោបស័ង្កសី មាន​ប្រភព​ ឬ​នាំចូល​ពី​ប្រទេសវៀតណាម។ ​នេះបើ​តាមការឱ្យដឹងពីអាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Viet Nam News បាន​ផ្សាយ​ថា​ ម៉ាឡេស៊ីក៏បើក​ការស៊ើបអង្កេតលើប្រភេទ​ដែកដូចគ្នា​មាន​ប្រភពមក​ពី​ចិន​ និងកូរ៉េខាងត្បូង​ផងដែរ។ វិធានការរបស់​ម៉ាឡេស៊ីធ្វើ​ឡើង​ក្រោយ​មាន​ការប្ដឹង​ពី​ក្រុមហ៊ុនឧហ្សាហកម្ម​ក្នុងស្រុក​របស់​ប្រទេស​នេះ​។

ដើម្បីឆ្លើយតបភ្លាមៗចំពោះករណីនេះ អាជ្ញាធរដោះស្រាយពាណិជ្ជកម្មបានផ្តល់ស្នើ​ឱ្យសមាគមឧស្សាហកម្មជូនដំណឹងដល់ក្រុមហ៊ុនផលិត និងអ្នកនាំចេញដែលពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការស៊ើបអង្កេតប្រសិនបើចាំបាច់។

គួរគូស​បញ្ជាក់ថា​ ឧស្សាហកម្មដែកថែប និងផលិតផលដែកថែប​របស់​វៀតណាម បាន​រងការស៊ើបអង្កេតពាណិជ្ជកម្ម​ រួម​ទាំង​ការ​លក់បង្ខូចតម្លៃ ជាបន្ត​បន្ទាប់ ពីប្រទេស​ក្នុងតំបន់ និងក្រៅតំបន់ដូចជាឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម​។

ក្នុងចំណាត់ការបែបនេះ​ ឥណ្ឌា​បាន​ដាក់ពន្ធប្រមាណ​ ៣០ ភាគរយ លើ​ដែកថែបរបស់វៀតណាម​ ខណៈប្រទេស​កំពុង​ត្រួតពិនិត្យលើពន្ធគយ​ប្រឆាំងការលក់បង្ខូចតម្លៃលើ​ដែកថែប​នាំចូល​ពី​វៀតណាម​ដូចគ្នា។ ក្រៅពីនេះ​ ឧស្សាហកម្មដែកថែបក៏រងវិធានការ​ពន្ធថ្មី ២៥ ភាគរយ របស់​សហរដ្ឋអាមេរិក បន្ថែមពីលើ​អត្រាពន្ធដែលមានស្រាប់បច្ចុប្បន្ន ២៥ ភាគរយ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដែកថែបវៀតណាម
ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

ម៉ាឡេស៊ីស៊ើបអង្កេតការលក់បង្ខូចតម្លៃលើដែកថែបស្រោបស័ង្កសីវៀតណាម

Volleyball
កីឡា៦ នាទីutes មុន

ទីផ្សារកីឡាបាល់ទះកាន់តែធំ សម្រាប់អ្នក​ចង់​ក្លាយ​ជា​កីឡាករ​អាជីព

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

UN៖ ​មនុស្ស​​​​​១៤០០​នាក់​បានស្លាប់​​​ក្នុង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​​នៅ​​បង់ក្លាដែស​ ខណៈចាប់ខ្លួន​ជាង​១១០០០​នាក់​

នេន ទុំ
ជីវិតកម្សាន្ដ៩ នាទីutes មុន

នេន ទុំ សន្យាមិនបោះបង់ការខិតខំរបស់ខ្លួន ព្រោះតែគំនិតអវិជ្ជមានអ្នកមួយចំនួនឡើយ

បច្ចេកវិទ្យា១២ នាទីutes មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម