Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

បានផុស

នៅ

លោក សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​កោងកាង ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ២០២៥ នៅ​ខេត្ត​កោះកុង ដែល​ជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្នុង​គោល​បំណង ថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និង​ជីវៈចម្រុះ តាមរយៈ​ការដាំ​ស្តារព្រៃកោងកាង និងការ​ពង្រីក​វិសាលភាព​បៃតង​ឈានឆ្ពោះ​ទៅជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​ អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថា​ន​ផ្តល់ការគាំទ្រ​យ៉ាងពេញទំហឹង​លើសកម្មភាព​ទាំង​នេះ ជា​ពិសេស​ដំបូង​ត្រូវអប់រំ និង​ពន្យល់ណែនាំ​ដល់​ប្រជាសហគមន៍ទាំងអស់ ឱ្យយល់អំពី​សារៈសំខាន់​នៃការរួម​ចំណែកក្នុង យុទ្ធនាការពន្លកបៃតង តាមរយៈការចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងដាំដុះកូន​កោងកាង​ដ៏មានតម្លៃនេះ។ លោកថា ក្រសួង នឹង​ផ្តល់ឱ្យពួកគាត់​នូវភាពជាម្ចាស់ ក្លាយជាសហគ្រិនភាព អាចបន្ត​គ្រប់គ្រង​សហគមន៍​ដោយនិរន្តភាព និងជាប្រយោជន៍សម្រាប់មនុស្សជាតិ និងអ្នកជំនាន់ក្រោយរបស់កម្ពុជា។

ស្របនឹង​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្រ្តី លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ និងក្រុមការងារ បាន​ប្តេជ្ញាចិត្តខ្ពស់​ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះ​កូន​កោងកាងជា​មួយប្រជា​សហគមន៍​ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតា​មយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន​ដែលបានដាក់ចេញ គឺ​ការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១ លានដើមក្នុង ១ ឆ្នាំ ដែល​កូន​កោងកាង​ទាំងនេះ គឺជា​ចំណែក​ក្នុងការផ្តល់ជម្រកដល់សត្វមានជីវិតនៅក្នុងទឹកដូចជា ត្រី ក្តាម និង​បង្គារជាដើម។

ជាមួយគ្នានេះ ធនធានត្រី ក្តាម បង្គារ នឹងក្លាយ​ជាចំណែក​នៃប្រាក់​ចំណូល​របស់​ប្រជាសហគមន៍​ក្នុងដែន​សមុទ្រផង និងឱ្យពួកគាត់មានត្រី សាច់សម្រាប់បរិភោគផង លើសពីនេះ ក៏អាច​ធ្វើជាម្ហូប​អារហារ​លក់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផង ខណៈពួកគេទៅលេងកម្សាន្តនៅតាមតំបន់ទាំងនោះ។

សូមជម្រាបជូនថា ព្រៃកោង​កាងមិនត្រឹមតែជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ខែល​ការពារ​ធម្មជាតិដ៏​រឹងមាំ ពីគ្រោះ​មហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុផងដែរ។ ដូច្នេះ ការដាំស្តារព្រៃកោងកាងឡើងវិញ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត និងជាការចូលរួមចំណែកក្នុង​ការសម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៨ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៨ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម