ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជន បានថ្លែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលទទួលជួបសម្ដែងការគួរសមជាមួយ លោក ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដែលបានរៀបចំនៅវិមាន ៧ មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសវៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្មរបស់ ឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន។
លោក ង្វៀន មិញវូ (Nguyen Minh Vu) ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ វាផ្ទុយស្រឡះកាលពី ១៥ ឆ្នាំមុន ដែលលោកបានមកកម្ពុជា។ លោកក៏បាន លើកឡើងអំពីសមិទ្ធផលជាច្រើនដែលពលរដ្ឋកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបកម្ពុជាមានការរីកចម្រើនដូចបច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវមោទនភាពមួយដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឱ្យលោកមកបំពេញបេសកកម្មការទូត នៅកម្ពុជា និងបានជូនពរឲ្យលោកបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ៕
អត្ថបទ ៖ វិមាន

-
KPT+២៦ នាទីutes ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់