ព័ត៌មានជាតិ
ឃើញរូបនេះហើយស្រណោះណាស់ វី ឌីណែត បានត្រឹមចូលរួមបុណ្យសពអ្នកម្តាយពីចម្ងាយ
ភ្នំពេញ ៖ ស្រណោះខ្លាំងណាស់ វី ឌីណែត បានត្រឹមតែចូលរួមបុណ្យសពអ្នកម្តាយជាទីស្រលាញ់ពីចម្ងាយតាមរយៈវីដេអូខលតែប៉ុណ្ណោះ ។
គួររំលឹកថា ម្តាយ វី ឌីណែតដែលជា តារាចំរៀងប្រចាំផលិតកម្មហង្សមាសបានស្លាប់នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នេះនៅវេលាម៉ោង១១និង៤៥នាទីព្រឹកនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀត។
លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកជំងឺដែលស្លាប់នោះមានឈ្មោះ ងឿន សុថានី ភេទស្រី អាយុ៦២ឆ្នាំ មានតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យខ្មែរសូវៀត នៅថ្ងៃ១៧ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងអ្នកជំងឺហត់ខ្លាំង និងខ្វះអ៊ុកស៊ីហ្សែន។ ជាងនេះទៀតអ្នកជំងឺមានជំងឺប្រចាំកាយជាច្រើនដូចជាជំងឺទឹកនោមផ្អៃម លើសឈាម និងជំងឺធាត់ខ្លាំង។
លោកជំទាវបានបន្តទៀតថា អ្នកជំងឺមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរនិងខ្វះអ៊ុកស៊ីហ្សែនខ្លាំង មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ គ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយដង្ហើម VNI មិនជោគជ័យត្រូវដាក់Intubation នៅថ្ងែ១៧ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៩និង៤០នាទីយប់។ ក្រោយមកអ្នកជំងឺបានស្លាប់នៅថ្ងែទី១៩ខែមីនាឆ្នាំ២០២១នេះនៅវេលាម៉ោង១១និង៤៥នាទីព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?