Connect with us

ព័ត៌មានជាតិ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

បានផុស

នៅ

សិប្បកម្មស្វាយចន្ទីនៅក្នុងខេត្តរតនគិរី មានប្រមាណ៩កន្លែង ដែលកែច្នៃចេញពីម៉ាស៊ីនជំនួយកម្លាំងរបស់កម្មករ។ ការបង្កើតសិប្បកម្មនេះ ទទួលបានការគាំទ្រពីអង្គការក្រៅរាជរដ្ឋាភិបាល ហើយកំពុងតែបន្តទៅមុខដោយកែច្នៃគ្រាប់ស្វាយចន្ទីដោយប្រើម៉ាស៊ីនផង និងប្រើដៃផង។ ក្នុងនោះ សិប្បកម្មចន្ទីគិរីរតនៈ បានចាប់ផ្តើមដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិទំពួនរឹងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនេះ ផ្តើមឡើងដោយមនុស្ស១៥ នាក់ ក្នុងនោះ មានស្រី៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ត្រាំង យ៉ាំ អ្នកលក់គ្រាប់ស្វាយចន្ទីកែច្នៃ ជាជនជាតិដើមភាគតិចព្រៅ នៅសិប្បកម្មចន្ទីគិរីរតនៈ បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ ពីដំបូងឡើយ កញ្ញាមានគោលដៅចង់ក្លាយជាយុវជនម្នាក់ដែលមានក្តីស្រមៃ ចង់បង្កើតការងារដោយខ្លួនឯង ដែលជាតម្រូវការរបស់មនុស្សនៅជុំវិញខ្លួន និងអាចលក់បានទៅលើទីផ្សារ។ ការមានគំនិតនេះ និងមានគោលដៅនេះ កញ្ញាមានការជំរុញបន្ថែមពីអង្កការអនុផលព្រៃឈើ ហៅកាត់ថា ( NTFP ) និងបានបង្ហាត់បង្រៀនពីដំណើរការផលិត កែច្នៃ វេចខ្ចប់គ្រាប់ស្វាយចន្ទី និងបានផ្តល់ជាម៉ាស៊ីនពុះ និងបកគ្រាប់ស្វាយចន្ទី។ កញ្ញាបន្តទៀតថា គ្រាប់ស្វាយចន្ទី គឺ​ប្រមូលមកពីសមាជិកក្រុមហើយមានខ្លះជាគ្រាប់ស្វាយចន្ទីខ្លួនឯង និងខ្លះទៀត រកទិញនៅក្នុងសហគមន៍ ទិញពីកសិករ។

ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ គឺចេញពីការប្រមូលទិញ ជ្រើសរើសគ្រាប់ដែលមាគុណភាពល្អ មានទំហំឱ្យត្រូវនឹងមានម៉ាស៊ីន ត្រូវឆ្លងកាត់ម៉ាស៊ីនពុះបក រួចទើបដាក់ទៅក្នុងទូរសម្ងួត។ ចំណែក ការលីងគ្រាប់ស្វាយចន្ទី គឺប្រើខ្ទះលីងដោយដៃ។ ការវេចខ្ទប់មានជាច្រើនដំណាក់កាល ផ្អែកទៅលើគុណភាពរបស់គ្រាប់ស្វាយចន្ទី ដោយមិនមានលាយសារធាតុគីមីដើម្បីរក្សាទុកឱ្យបានយូរនោះទេ។ គ្រាប់ស្វាយចន្ទីដែលផលិតចេញមក អាចស្តុកទុកបានរយៈពេល៣ខែ ទើបខូចគុណភាព ក៏ប៉ុន្តែ នៅរាល់ផលិតផលដែលផលិតបានមកជាប្រចាំថ្ងៃនេះ មិនមានសល់នៅក្នុងស្តុកនោះទេ ពីព្រោះមានការកម្ម៉ង់ពីអតិថិជនក្នុងស្រុក និងក្រៅខេត្ត មានដូចជា នៅភ្នំពេញ ខេត្តតាកែវ ព្រះវិហារ មណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងៗទៀត។ ការលក់ផលិតផលនេះ សម្រេចទៅបានតាមរយៈអង្គការជាដៃគូ មានការគាំទ្រ និងទិញទៅលក់បន្តទៀត។

កញ្ញា ត្រាំង យ៉ាំ បញ្ជាក់ថា នៅឆ្នាំ២០២៤ សិប្បកម្មនេះ ទិញបានគ្រាប់ស្វាយចន្ទីរចំនួន១តោនជាង ប៉ុន្តែ ដោយសារមិនមានលទ្ធភាពទិញស្តុកទុក ក៏លក់ចេញតាម៣ដំណាក់កាល។ ដំណាក់កាលទី១ គឺលក់ពាក់កណ្តាលសម្រេច លក់ចេញបានត្រឹមតែលីងទេ មិនបានកោសសំបកខាងក្នុងចេញឡើយ ហើយសម្រាប់អ្នកដែលចង់យកទៅវេចខ្ចប់លក់បន្ត គឺមានទទួលលក់គ្រាប់ស្វាយចន្ទី នៅជាប់ស្រោមរុំពីខាងក្រៅ។ គ្រាប់ស្វាយចន្ទីលក់ក្នុងតម្លៃ១គីឡូក្រាម ៤ម៉ឺនរៀល តែការលក់នេះមិនសូវបានច្រើននោះទេ។ ដំណាក់កាលទី២ គឺលក់ស្ទើរពាក់កណ្តាលសម្រេច១គីឡូក្រាម ៥០,០០០រៀល លក់ជាកញ្ចប់តម្លៃ៥,០០០រៀល។ គ្រាប់ស្វាយច​ន្ទីនេះ គឺគ្រាន់តែលីង មិនបានកោសសំបកនោះទេ អតិថិជនអាចយកទៅកែច្នៃ ឬវេចខ្ចប់លក់បន្តបាន។ ដំណាក់កាលទី៣ គឺផលិតផលគ្រាប់ស្វាយចន្ទីសម្រេច គឺវេចខ្ចប់គ្រាប់ស្វាយចន្ទីពេញ ដែលបានកោសសំបក និងសម្អាត ១គីឡូក្រាម លក់ចេញបានតម្លៃ៦០,០០០រៀល និងលក់រាយ១កញ្ចប់ តម្លៃ៦,០០០ រៀល ចំណុះ១០០ក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២៤ វិនាទី មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៩ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ខណ្ឌពោធិ៍សែនជ័យ
សន្តិសុខសង្គម១៤ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបញ្ហាទឹកស្អុយហៀរចេញពីលូមកលើផ្លូវក្នុងភូមិទួលពង្រ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឥណ្ឌា រំពឹង​លក់​មីស៊ីល​ឲ្យ​ហ្វីលីពីន​ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម