Connect with us

ព័ត៌មានជាតិ

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

បានផុស

នៅ

ស្ថិតក្នុងរដូវប្រាំង ដែលងាយនឹងមានបញ្ហាអគ្គិភ័យ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ប្រាប់ឱ្យឃ្លាំងសព្វាវុធ ត្រូវប្រុងប្រយ័ត្នបង្ការកុំឱ្យមានគ្រោះអគ្គិភ័យ  ព្រោះបញ្ហានេះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីណែនាំ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ណែនាំដល់ បណ្តាកងឯកភាពចំណុះទាំងអស់ ជាពិសេសឃ្លាំងសព្វាវុធកា-៨៦, កា-៥, កា-៨៨, ឃ្លាំងសម្ភារៈកា-៤, រោងជាងជួសជុលចម្រុះ, យានដ្ឋានជួសជុលរថយន្ត និងវរសេនាធំដឹកជញ្ជូនការពារ ត្រូវមានម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចមដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យកើតឡើងដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការដុតសម្រាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុ គ្រាប់ រំសេវ អាវុធងាយឆេះ ឬងាយផ្ទុះជាដើម។ល។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បង្គាប់ឱ្យពិនិត្យឱ្យបានហ្មត់ចត់ ឲ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការ ឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត ហើយត្រូវត្រៀមរៀបចំរិះរកមធ្យោបាយរក្សាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងអង្គភាពរបស់ខ្លួន។

សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២៤ កន្លងទៅ  នៅទីតាំងទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ  មានករណីផ្ទុះគ្រាប់មួយ កើតឡើងដោយសារបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម