Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប

បានផុស

នៅ

រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលោក នេត្រ ភក្ត្រា បានលើកឡើងថាគ្រប់ខេត្តរាជធានីទាំងអស់អាចផ្សាយគ្រឿងស្រវឹងបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃផ្ទាំងប៉ាណូសរុបដែលមានក្នុងដែនដីរបស់ខ្លួន។ លោកលើកឡើងបែបនេះក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅក្រសួងមហាផ្ទៃ។

នេត្រ ភក្ត្រា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យមានកិច្ចសហការរវាងក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានដើម្បីឱ្យការអនុវត្តន៍គោលការណ៍នេះទទួលបានប្រសិទ្ធភាព និងលទ្ធផល​ល្អ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឫភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅតាមបណ្តារាជធានី-ខេត្ត ហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឫអំពីសក្តានុពល ឬសមិទ្ធផលរបស់ខេត្ត/រដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឫម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់»។

គួររម្លឹកផងដែរថា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នេត្រ ភក្ត្រា
ព័ត៌មានជាតិ៤៣ វិនាទី មុន

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប

ក្រុមហ៊ុនបច្ចេកវិទ្យា Apple
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​

ព័ត៌មានជាតិ៤ នាទីutes មុន

អនុប្រធានព្រឹទ្ធសភា រម្លឹកអាជ្ញាធរឃុំឱ្យផ្ដល់សេវាជូនពលរដ្ឋដោយគ្មានការរើសអើង

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ផ្នែករថយន្តអេឡិចត្រូនិក នឹងទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀត

បុណ្យនៃក្តីស្រលាញ់
ជីវិតកម្សាន្ដ១៤ នាទីutes មុន

សារដាស់តឿនយុវវ័យប៉ុន្មានឃ្លា មានអត្ថន័យកាត់ថ្លៃពុំបាន ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម