Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

បានផុស

នៅ

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នឹងរៀបចំដាក់តាំងបង្ហាញរូបសំណាក អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត នៅលើសួនច្បារ ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានអភិរក្សផ្នែកសិល្បៈចម្រៀងផង ហើយមានប្រយោជន៍ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យទីតាំងដាក់រូបសំណាកលោកតា ស៊ិន ស៊ីសាមុត នៅសួនច្បារមាត់ទន្លេជិតស្ពានសេកុង នៅក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអភិបាលខេត្ត មានប្រសាសន៍ថា គ្រប់ៗគ្នាបានដឹងហើយថា ប្រទេសកម្ពុជានៅទសវត្សន៍ទី៦០ លោកតា ស៊ិន ស៊ីសាមុត ជាអ្នកចម្រៀងអធិរាជសំឡេងមាស មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។

លោកបន្តថា គុណតម្លៃក្នុងផ្នែកសិល្បៈ និងវប្បធ៌នេះ យើងនឹងរៀបចំសូន្យរូបសំណាកគាត់តម្កល់ទុកជាមរតក និងសម្រាប់ទាក់ទាញភ្ញៀវទេសចរផង ដើម្បីផ្សារភ្ជាប់ទៅនឹងសោភ័ណភាពផង ហើយសង្ឃឹមថា ម្ចាស់ជំនួយឧបត្ថម្ភលោកនឹងជ្រោមជ្រែងជួយលើការងារនេះ ដើម្បីលើកសោភ័ណភាពផង ដើម្បីបង្កើនទេសចរផង ជួយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងមានការពេញចិត្ត ចំពោះការកែលម្អសុភ័ណភាពនៅក្នុងខេត្តផងដែរ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា ការរៀបចំរូបសំណាកមរតកអធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត នេះ ធ្វើឱ្យខេត្តស្ទឹងត្រែងបានចាត់បញ្ចូលទៅក្នុងសូចនាករថ្មីមួយទៀត អាចជំរុញឱ្យមានកំណើនពន្ទុក្នុងការប្រកួតប្រជែងទីក្រុងស្អាតបានថែមទៀត។

លោកស្រី ស៊ីវ អូន ប្រជាពលរដ្ឋរស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានក្ដីសោមនស្សរីករាយក្រៃលែង ដែរលោកអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំរូបសំណាកលោកតា ស៊ិន ស៊ីសាមុត ដែលជាអធិរាជសំឡេងមាស ក្នុងទសវត្សរ៍ទី៦០ សម្រាប់លើកកម្ពស់សោភ័ណភាពខេត្ត ទាក់ទាញភ្ញៀវទេសចរ និងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងបានឮផងដែរ។

សូមបញ្ជាក់ថា នេះជាការលើកកម្ពស់សិល្បៈចម្រៀងដែលលោកតា ស៊ិន ស៊ីសាមុត ជាអ្នកចម្រៀងល្បីនៅក្នុងទសវត្សន៍ទី៦០ ត្រូវបានខ្មែរយើងដាក់រហ័សនាមឱ្យថា ជាអធិរាជសំឡេងមាស ហើយលោកតាមានស្រុកកំណើតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង  ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ១៧ វិនាទី មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ១៧ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម