ព័ត៌មានជាតិ
កសិករម្នាក់ ដាំដំណាំមួយប្រភេទនៅក្នុងស្រុកទឹកឈូ ដែលផ្លែវា១គីឡូក្រាមអាចលក់តម្លៃបានជាង១ពាន់ដុល្លាអាមេរិក
កំពត ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក សរ វិចិត្រ បុគ្គលិកក្រុមហ៊ុន ហ្វាម លីង បានប្រាប់ឱ្យដឹងថា វ៉ាន់នីឡា(Vanilla) ជារុក្ខជាតិដាំដុះបានដោយកម្រហើយវាជាដំណាំមួយប្លែកនៅកម្ពុជា។

ដំណាំមួយនេះ ទាមទារភូមិសាស្រ្ត និងអាកាសធាតុដែលអំណោយផលទើបផ្ដល់ផលបានល្អប្រសើ។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវហ្នឹងបទពិសោធន៍ជាង ១០ ឆ្នាំកន្លងមកនេះលោកអាចនិយាយបានថា ក្រុមហ៊ុនដាំវ៉ាន់នីឡាទទួឡល្អបានជោគជ័យក្នុងចំការមួយនិងក្នុងស្រុកទឹកឈូនេះតែម្ដង។
បើយោងតាមអ្នកជំនាញបានបញ្ជាក់ឱ្យថា ខេត្តកំពតល្បីដំណាំទុរេន និងម្រេចខ្លាំងជាងគេ ដែលម្រេច១គីឡូក្រាមតម្លៃចម្លោះពី១៥ទៅ៣០ដុល្លា ប៉ុន្តែឥឡូវ រុក្ខជាតិប្រភេទវល្លិ៍ម្យ៉ាងដែលកម្រនឹងដាំដុះនៅប្រទេសមួយចំនួន ក៏ដូចជាបណ្តាខេត្តរបស់កម្ពុជានោះ បាននឹងកំពុងលូតលាស់ និងផ្តល់ទិន្នផលល្អ គុណភាពខ្ពស់នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ដែលផ្លៃ១គីឡូក្រាម អាចលក់ក្នុងតម្លៃជាង១ពាន់ដុល្លាអាមេរិក។
លោក សរ វិចិត្រ បុគ្គលិកក្រុមហ៊ុន ហ្វាម លីង បានប្រាប់ឱ្យដឹងថា វ៉ាន់នីឡា (Vanilla)រុក្ខជាតិដាំដុះបានដោយកម្រ ហើយវាជាដំណាំមួយប្លែកនៅកម្ពុជា។
បុគ្គលិករូបនោះបានបញ្ជាក់ឱ្យដឹងទៀតថា វ៉ាន់នីឡាដាំនៅក្នុងស្រុកទឹកឈូ វាបានផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អហើយអាចលក់បានតម្លៃវាជាង១ពាន់ដុល្លាក្នុង១គីឡូក្រាម។
លោក សរ វិចិត្រ ក៏បានបញ្ជាក់ដែរថា ផ្លែវ៉ាន់នីឡាមានតម្លៃដោយសារ វាពិបាកថែទាំ និងប្រមូលផល (ពីចេញផ្ការហូតដល់បានផ្លែលក់ ប្រើរយៈពេលមួយឆ្នាំពេញឯណោះ។

បើយោងតាមការបញ្ជាក់ ផ្លៃវ៉ានីឡាគេអាចយកទៅធ្វើជាសូកូឡា ការ៉េម ចម្រាញ់យកប្រេងធ្វើជាទឹកអប់ អាចប្រើជាគ្រឿងផ្សំធ្វើនំខួបកំណើតជាដើម វ៉ានីឡាវាជំនួយដល់សុខភាព និងផ្តល់ជាតិប្រតេអ៊ីនខ្ពស់។

ក្នុងដំណើរទស្សកិច្ចសិក្សាស្វែងយល់នៅចម្ការវ៉ាន់នីឡា លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យរៀបចំជាកន្លែងទទួលភ្ញៀវទេសចរ ដើម្បីឱ្យពួកគេបានសិក្សាអំពីរបៀបដាំ ថែទាំ និងប្រមូលផល ក៏ដូចជាដើរកម្សាន្តនៅទីតាំងចម្ការផ្ទាល់ ដូចចម្ការម្រេចដែរ។

ពិសេសលោកស្នើសូមឱ្យក្រុមហ៊ុនបើកចិត្តទូលាយ ជួយបង្ហាត់បង្ហាញបច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋណាដែលមានបំណងចង់ដាំ ដំណាំវាន់នីឡានេះផង ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាន៕
ដោយ ៖ សឹង រ៉ាត់








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ