ព័ត៌មានជាតិ
កម្ពុជាមានក្រុមហ៊ុនវិនិយោគអាជីវកម្មរ៉ែមាស ១១ ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ ខេត្ត ទូទាំងប្រទេស
បើតាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបាន ក្នុងឱកាសចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសសរុបមាន ១១ ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ ខេត្ត។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/353654214_643112754523156_7064408935658451340_n-1-1024x682-1.jpg)
ក្នុងរបាយការណ៍បង្ហាញឈ្មោះក្រុមហ៊ុនទាំង ១១ ដែលកំពុងវិនិយោគអាជីកម្មរ៉ែមាសក្នុងប្រទេសកម្ពុជាមាន៖
-ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលមានទីតាំងប្រតិបត្តិការនៅអូរខ្វាវ ខេត្តមណ្ឌលគិរី
-ក្រុមហ៊ុន ស៊ីនសាន អ៊ិនដាសស្ទៀល (ខេមបូឌា) ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំខ្លុង ខេត្តព្រះវិហារ
-ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីស៊ី. អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំខ្លុង ខេត្តព្រះវិហារ
-ក្រុមហ៊ុន រង់ ឈីង អ៊ុនដាសស្ទៀល អ៊ិនវេសមេន (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ ចុងផ្លាស់ ខេត្តមណ្ឌលគិរី
-ក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូ អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ អូរត្រូន ខេត្តក្រចេះ
-ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបម៉ិន ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំជី ខេត្តកំពង់ធំ
-ក្រុមហ៊ុន ភូ យ៉ាង (ខេមបូឌា) ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំព្រឹក ខេត្តបាត់ដំបង
-ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ុនដាសស្ត្រី ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំជី ខេត្តកំពង់ធំ
-ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅភ្នំប៉ាង ខេត្តរតនគិរី
-ក្រុមហ៊ុន មេអូ ហ្គោល (ខេមបូឌា) អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅអូរយ៉ាដាវ ខេត្តរតនគិរី
-ក្រុមហ៊ុន ទ្រីផូឌី ប្រស្ទើ ម៉ាញនឹង ( ខេមបូឌា ) ដែលមានទីតាំងប្រតិបត្តិការនៅ សំបូរ ខេត្តក្រចេះ
![](https://www.kampucheathmey.com/wp-content/uploads/2025/02/353592797_643112994523132_789826785716489357_n-1024x576-1.jpg)
បើតាមក្រសួងរ៉ែ និងថាមពល ក្នុងចំណោមគម្រោងទាំង ១១ ខាងលើមាន ៧ គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញ តាំងឆ្នាំ២០២១ មក និង ៤គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
គិតត្រឹមចុងឆ្នាំ២០២៤ សួយសាររ៉ែមាសសរុបប្រមាណ ៣០ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត