Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរឹបអូសទឹកឃ្មុំជាង២០តោន ដែលសង្ស៏យជាទឹកឃ្មុំក្លែងក្លាយ

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា នៃ​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន​ធ្វើ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ចុះ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន​មួយ​កន្លែង រក​ឃើញ​ទឹក​ឃ្មុំ​ក្លែងបន្លំ ប្រមាណជិត២០តោន និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោម​ការ​ដឹក​នាំ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានី​ភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបាន​ឱ្យ​ដឹង​ថា ក្នុង​ការ​ត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយ​មាន​ភាព​សង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភពដើម។ ក្នុងប្រតិបត្តិការនេះដែរ លោក​ព្រះរាជអាជ្ញារងបានសម្រេច​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការ​ដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យបន្ត និងបាន នាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

ជា​មួយ​គ្នា​នេះ​ សមត្ថកិច្ច​សូម​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូម​រួម​គ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា​ដើម្បី​លើក​កម្ពស់កិតិ្តយស កេរ្ត៍ឈ្មោះ​របស់​កម្ពុជា​យើង ក៏​ដូច​ជា​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគទុន ហើយ​បើ​មាន​ព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការ​ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្ត​ព្រះសីហនុ គាំទ្រ​ពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ២៨ នាទីutes មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

នយោបាយ២ ម៉ោង មុន

សម្ដេចតេជោបង្ហាញមោទនភាពដែលបានការពារសម្ដេចព្រះនរោត្តម សីហនុ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើអ្នកធុរកិច្ចពួតដៃជារដ្ឋ ដើម្បីសម្រេចឱ្យបានគោលដៅកម្ពុជាជាប្រទេសអ្នកមានឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម