Connect with us

សន្តិសុខសង្គម

កំពុងផឹកស៊ីក្នុងផ្ទះ ត្រូវជនសង្ស័យ ២ នាក់ លួចម៉ូតូ ១ គ្រឿង បានសម្រេច នៅខណ្ឌសែនសុខ

បានផុស

នៅ

ជនសង្ស័យ​មាន​គ្នា ​២​ នាក់​ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​កាច់.ក ម៉ូតូ​ម៉ាក zoomer-x ១ គ្រឿង​ ដល់​មុខ​ផ្ទះ បានសម្រេច ​រួច​ជិះ​គេច​ខ្លួន​បាត់ស្រមោល ខណៈ​ជនរងគ្រោះ និង​មិត្តភ័ក្ដិ​ផ្សេងទៀត កំពុង​ផឹកស៊ី​ក្នុង​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជាង ១២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​ផ្លូវ ២០០២ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភពពី​បុរស​ជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ ខ្លួន​ និង​មិត្តភ័ក្ដិ​ផ្សេងទៀត បាន​នាំគ្នា​យក​ម៉ូតូ​ចត​ទុកចោល​នៅខាងមុខ​ផ្ទះ​ចំនួន ​៣​ គ្រឿង ​រួមទាំង​រថយន្ត​ ១ គ្រឿង​ទៀតផង​ដែរ ខណៈ​ម៉ូតូ​ជនរងគ្រោះ​យកទៅ​ចត​នៅ​កៀន​មុខមាត់​ទ្វារផ្ទះ​បន្តិច ​ហើយ​ពួកគេ​នាំគ្នា​អង្គុយ​ផឹកស៊ី​តិចតួច​ និង​ជជែក​គ្នា​លេង​នៅ​ខាងក្នុង​ផ្ទះ។ ​ក្រោយមក​ពួកគេ​ក៏បាន​ឮ​សំឡេង​ម៉ូតូ​បញ្ឆេះ រួច​នាំគ្នា​រត់ចេញ​ពីក្នុងផ្ទះ​មក​ក្រៅ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ចំនួន ​២​ នាក់​ បាន​ជិះ​ម៉ូតូ​យកចេញ​បាត់​ទៅ​ហើយ។ ក្រោយមក​ពួកគេ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ជួយ​អន្តរាគមន៍​ភ្លាមៗ។

បន្ទាប់ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​ពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ ​និង​ធ្វើការ​សាកសួរ​ទៅលើ​ជនរងគ្រោះ ​រួច​ក៏បាន​នាំ​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូ​បែកក្អម ​ដើម្បី​ទទួល​ពាក្យបណ្ដឹង។ ចំណែក​ឯ​ជនសង្ស័យ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១០ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៧ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម