ព័ត៌មានជាតិ
ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាស យកចិត្តទុកដាក់ និងការពារ ជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើណែនាំដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករ-និយោជិតទាំងអស់ យកចិត្តទុកដាក់ និងការពារជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងធានានូវលក្ខខណ្ឌការងារល្អប្រសើរ។

នៅក្នុងសេចក្តីណែនាំស្តីពីការការពារ ជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះដែលទើបទទួលបាននៅថ្ងៃទី ១៤ កុម្ភៈនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករ-និយោជិតជាស្ត្រី និងដើម្បីធានា នូវលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសសម្រាប់កម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករ-និយោជិតទាំងអស់ មិនត្រូវរើសអើងចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ឡើយ។

ត្រូវបើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព។ មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ឬ កម្មករ-និយោជិតជាស្ត្រីក្នុង រយៈពេល ៩ ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារទាំងស្រុងនៅក្នុងផ្នែកណាមួយ នៃសហគ្រាស គ្រឹះស្ថាន ឬកម្មករ-និយោជិតទាំងអស់។ ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករ-និយោជិតជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន។

លោករដ្ឋមន្ត្រី បានណែនាំទៀតថា ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ឬ កម្មករ-និយោជិត ជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់។ ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ ឬ កម្មករ-និយោជិតជាស្ត្រីក្នុងរយៈពេល ១ ឆ្នាំ ក្រោយសម្រាលកូន។ ក្នុងករណី ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន មិនអនុវត្តតាមវិធានការណែនាំនេះ ត្រូវទទួលរងការផ្ដន្ទាទោសស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៥ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម