ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកឥណ្ឌាចូលចតនៅកំពង់ផែកម្ពុជា
នាវាឆ្មាំសមុទ្រឥណ្ឌា២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងឱកាសបំពេញទស្សនៈកិច្ចរឹតចំណងមិត្តភាព និងការទូតជាមួយកម្ពុជា។

ក្នុងឱកាសនៃការចូលចតនេះដែរក៏មានវត្តមាននាយទាហានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានទៅទទួលស្វាគមន៌និងជូនបាច់ផ្កានៅលើកំពង់ផែប្រកបដោយភាពស្និតស្នាល។
គួរឱ្យដឹងដែរថានាវាល្បាតទាំងពីរនេះមានឈ្មោះ INS SUJATA លេខ P56 ដឹកនាំដោយវរនាវីទោ ARJUN SEKHAR និងនាវា ICGS VEERA លេខ 35 ដឹកនាំដោយលោកវរនាវីទោ RAMESH V TALKA។ ក្នុងនាវាទាំងពីរនោះមាននាវិកប្រមាណ ៣៥០នាក់។

មេបញ្ជាការនាវាទាំងពីរនឹងចូលជូបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមលោកឧត្តមនាវីទោ ម៉ី ឌីណា និងអភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត នៅរសៀលថ្ងៃនេះ ហើយនៅថ្ងៃស្អែកប្រតិភូឆ្មាំសមុទ្រឥណ្ឌា ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញជាទីជួបជាមួយមេបញ្ជាការទ័ពជើងទឹកកម្ពុជា ទៀ វិញ និងទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងដំណើរចូលចតនៅកំពង់ផែកម្ពុជាក៏មានការហ្វឹកហ្វឺនរួមគ្នាខ្នាតតូចនៅលើនាវា INS SUJATA លេខ P56 ជាមួយកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅមុនពេលនាវាចេញពីខេត្តព្រះសីហនុនៅថ្ងៃទី១៧ ខែកុម្ភៈផងដែរ៕


ដោយ ជីង ឡុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត