Connect with us

ព័ត៌មានជាតិ

១សប្ដាហ៍ នគរបាលសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូជិះបញ្ច្រាសជាង៥០គ្រឿង និងកង់បីឥណ្ឌា២គ្រឿង

បានផុស

នៅ

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ម៉ូតូជាង៥០គ្រឿង និងកង់បីឥណ្ឌា២គ្រឿង ដែលជិះបញ្ជា្រាស  រាប់ចាប់ពីថ្ងៃទី០៦ មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ  ​បញ្រ្ចាស​ទិស​នៅលេី​កំណាត់​ផ្លូវ​ ២១៧​ សង្កាត់​ស្ទឹង​មានជ័យ​ទី​១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ សរសេរអំពីលទ្ធផល នៃការឃាត់ទុកម៉ូតូដែលបើកបរបញ្ច្រាសទិសក្នុងន័យដើមដូច្នេះ៖« អនុវត្តន៍ចាប់បញ្រ្ចាសតាំងពីថ្ងៃទី៦.២.២០២៥ មកដល់ថ្ងៃទី១៤.២.២០២៥ ឃាត់ម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍សរុប:+ម៉ូតូ៥៤គ្រឿង +កង់បីផាសអាប់០២គ្រឿង»។

សាលាសង្កាត់ស្ទឹងមានជ័យទី១ ឱ្យដឹងចំពោះ​យានយន្ត​ដែលឃាត់ទុក​ ​គឺសមត្ថកិច្ច ​ឃាត់​រក្សាទុក​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យត្រឹមតែ​រយៈពេល០១​ថ្ងៃប៉ុណ្ណោះ ​ ដេីម្បី​ធ្វើ​ការ​អប់រំ​ណែនាំ​ និង​ធ្វើ​​កិច្ច​សន្យា​ រួច​ប្រគល់​ជូន​ម្ចាស់​យានយន្ត​វិញ​ ដោយ​ពុំមាន​ការ​ផាក​ពិន័យ​ឡេីយ​ ។

សាលាសង្កាត់ ក៏បានឱ្យដឹងថា នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណ:បញ្ជាការឯកភា​ពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វេីការអនុវត្តន៍ ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​ជិះ​បញ្រ្ចាស​ទិស​ នៅលេី​កំណាត់​ផ្លូវ​ ២១៧​ សង្កាត់​ស្ទឹង​មានជ័យ​ទី​១​  ដោយឃាត់បានម៉ូតូជិះបញ្ជ្រាសម៉ូតូចំនួន០៥គ្រឿង​ យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការ​ជំនាញ​បន្ដ ។

ជាការកត់សម្គាល់ ចាប់តាំងពីសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី១ ចាប់ផ្ដើមឃាត់ទុកម៉ូតូដែលជិះបញ្ច្រាស និងជិះបញ្ចា្រសតាមរថយន្តសឺរ៉ែនរបស់អគ្គនាយកដ្ឋានពន្ធនាគារ អ្នកប្រើប្រាស់បណ្ដាញសង្គម បានសាទរ និងគាំទ្រចំពោះវិធានការមួយនេះ និងស្នើឱ្យអនុវត្តន៍ឱ្យបានជាប់ជាប្រចាំ និងត្រូវតែដាក់ពិន័យឱ្យបានតឹងតែងចំពោះម្ចាស់យានយន្តដែលជិះបញ្ច្រាស៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម