ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ថា អាណាព្យាបាលគួរណែនាំកូនចៅឱ្យយល់ដឹងពីទិវានៃក្តីស្រលាញ់ ជៀសវាងភ្លើតភ្លើនជ្រុលខុស
មិនខុសពីមហាជន ឬអ្នកសិល្ប:ឯទៀតនោះទេ ពិធីករស្រស់សង្ហាលោក សុខ រ៉ាស៊ី បានចេញសារអំពាវនាវ ក៏ដូចជាការស្នើដល់ឪពុកម្តាយ ឬអាណាព្យាបាល គួរតែអប់រំណែនាំកូនចៅពីអត្ថន័យនៃ “ទិវានៃក្តីស្រលាញ់ ១៤កុម្ភ:” ដើម្បីចៀសវាងការសប្បាយភ្លើតភ្លើនរហូតជ្រុលខ្លួនខុស។

ការចេញមុខលើកឡើងរបស់លោក សុខ រ៉ាស៊ី នាពេលនេះគឺស្របពេលដែលឱកាសនៃ”ទិវានៃក្តីស្រលាញ់” បានឈានចូលមកដល់នៅថ្ងៃទី១៤កុម្ភ:នេះ។ ក្នុងលោក រ៉ាស៊ី បានដាស់តឿនផងដែរដល់យុវវ័យ ពិសេសនារីៗគ្រប់មួយចំនួន សូមកុំយកទិវាមួយនេះព្រឹត្តិទង្វើប្រាចាកខុសកន្លងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។
ជាមួយគ្នាពិធីករ សុខ រ៉ាស៊ីក៏បានផ្តាំផ្ញើកុំឲ្យជ្រួលជ្រើ មផ្កានឹងកុលាបប៉ុន្មានទង ឬ ជាការដូអ្វីផ្សេងដោយលោកលើកឡើងថា ១៤ កុម្ភៈ២០២៥(ផ្កាកុលាបឬ
ផ្កាស្លា?)។ លោកលើកឡើងទៀតថា”ចង់បាន ផ្កាស្លា ឬក៏ផ្កាកុលាប ? ការពារកូនចៅបងប្អូន”។ យ៉ាងណា មិញមុននេះអតីតបវរកញ្ញា Miss Grand Cambo dia2020កញ្ញាលីវ ជីលីបានអំពាវនាវថាកុំជ្រួលជ្រើ មផ្កាកុលាបប៉ុន្មានទងចាំទទួលផ្កាស្លាវិញល្អជាង។
ប្រាកដណាស់បុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ ប៉ុន្តែទិវានៃក្តីស្រលាញ់ជាព្រឹត្តិការណ៍អន្តរជាតិដែលបង្ហាញនូវគុណតម្លៃនៃការគោរពស្រឡាញ់និងដឹងគុណដល់មនុស្សដែលមានតម្លៃចំពោះយើងដូចជា,ជីដូនជីតាឪពុកម្តាយអា ណាព្យាបាល ស្វាមី ភរិយា បងប្អូនលោកគ្រូអ្នកគ្រូ និងមិត្តភក្តិជាដើម៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ