Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនឹងលក់សព្វាវុធ​បូករួម​​យន្តហោះ​ចម្បាំង F-35 តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​​ឲ្យឥណ្ឌា

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបង្កើនការលក់សព្វាវុធយ៉ាងខ្លាំងក្លាទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំនេះ រួមទាំងយន្តហោះចម្បាំង F-35 ដែលមានល្បឿនលឿន​ជាងសំឡេង​​ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែកុម្ភៈនេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាង​ លោក Modi នឹងលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​ កាលពីថ្ងៃព្រហស្បតិ៍ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីពាណិជ្ជកម្ម រហូតដល់បញ្ហា​ជន​អន្តោប្រវេសន៍។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Modi ថា «នៅឆ្នាំនេះ យើងនឹងបង្កើនការលក់សព្វាវុធទៅឱ្យប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ»។ លោកត្រាំថា អាមេរិកកំពុងត្រួសត្រាយផ្លូវដើម្បីផ្តល់ឱ្យឥណ្ឌានូវយន្តហោះ​ចម្បាំ F-35 ដល់ប្រទេសឥណ្ឌាផងដែរ។

ប្រធានាធិបតីអាមេរិកក៏ បានឲ្យដឹងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាលើបញ្ហាសន្តិសុខ រួមទាំងការគំរាមកំហែងនៃអំពើភេរវកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមទាំងការនាំចូលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកកាន់តែច្រើនទៅកាន់ឥណ្ឌា ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌា។

គួរបញ្ជាក់ថា លោក Modi មិនត្រឹមតែជាជាមេដឹកនាំពិភពលោកទីបួនប៉ុណ្ណោះទេដែលបានទៅជួបលោក ត្រាំ ចាប់តាំងពីការឡើងកាន់តំណែង ប៉ុន្តែអ្នកទាំងពីរបានបង្កើតទំនាក់ទំនងជិតស្និទ្ធគ្នាតាំងពីក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ មកម្លេះ។

ពាក់ព័ន្ធនឹងយន្តហោះ F-35 សេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្តីពីកិច្ចព្រមព្រៀងនោះទេ។ ចំណេកក្រុមហ៊ុន Lockheed Martin ដែលផលិតយន្តហោះ F-35 ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីមហិច្ឆតារបស់លោក ត្រាំ ក្នុងការលក់យន្តហោះនេះទៅឱ្យប្រទេសឥណ្ឌាដែរ។

(រូបភាព៖​ Reuters)

គួររម្លឹកថា ឥណ្ឌាបានយល់ព្រមទិញផលិតផលការពារជាតិអាមេរិកជាង ២០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០០៨។កាលពីឆ្នាំមុន ប្រទេសឥណ្ឌាក៏បានយល់ព្រមទិញយន្តហោះគ្មានមនុស្សបើក MQ-9B Sea Guardian និង Sky Guardian ចំនួន៣១គ្រឿង បន្ទាប់ពីមានការពិភាក្សាគ្នាអស់រយៈពេលជាង៦ឆ្នាំ។ យោងតាមភ្នាក់ងារ​ស្រាវជ្រាវសភាអាមេរិក ទីក្រុងញូវដែលីត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ច្រើនជាង ២០០​ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍​ក្រោយដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។

ការបន្ថែម​យន្តហោះ F-35 ទៅក្នុងវិស័យ​យោធាការ​ពារជាតិ​របស់ឥណ្ឌា នឹងក្លាយជាការឈ្នះដ៏សំខាន់មួយសម្រាប់ទីក្រុងញូវដែលី ព្រោះមានតែប្រទេសមួយចំនួនតូចដូចជា អ៊ីស្រាអែល ជប៉ុន និងប្រទេសក្នុងណាតូប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យទិញ​យន្តហោះ​ប្រភេទ​នេះ​ពីសហរដ្ឋអាមេរិក៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម