KPT+
ក្លាយខ្លួនជាមនុស្សឧស្សាហ៍ធ្វើការតាមវិធីទាំង ៨ នេះ
ការងារគឺជាអាជីពសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ ការងារជោគជ័យឬបរាជ័យអាស្រ័យលើបុគ្គលនោះជាមនុស្សឧស្សាហ៍ព្យាយាម ឬជាមនុស្សខ្ជិល ហើយឆាប់បោះបង់នោះឯង។
៨ ចំណុចខាងក្រោមនេះ ជាក្បួនដើម្បីក្លាយជាអ្នកឧស្សាហ៍ធ្វើការងារឲ្យទទួលបានផ្លែផ្កាល្អ៖
១. ស្នើសុំជំនួយ បើសិនជាមិនយល់អ្វីមួយត្រូវតែសួរ និងទទួលការជួយពីអ្នកដទៃ ឬក៏ការណែនាំពីមិត្តរួមការងារ។ បើសិនជាអ្នកដទៃត្រូវការជំនួយពីយើង ក៏គួរគប្បីជួយគេវិញទៅតាមលទ្ធភាព។
២. កុំអាត្មានិយម បើសិនជាយើងជាមនុស្សអាត្មានិយម យើងនឹងមិនអាចក្លាយជាមនុស្សឧស្សាហ៍ធ្វើការបានទេ។ យើងគួរតែគិតដល់អ្នកជុំវិញ និងចេះយកអាសារគេផង នៅពេលកំពុងធ្វើការជាមួយគ្នា។
៣. ព្យាយាមម្ដងហើយម្ដងទៀត យើងគួរតែជាមនុស្សព្យាយាម មិនត្រូវបោះបង់អ្វី ដោយងាយៗនោះទេ ពីព្រោះវាជាផ្នែកដ៏ធំមួយដើម្បីឲ្យយើងកា្លយជាមនុស្សឧស្សាហ៍ធ្វើការ។ ឲ្យតែយើងជាមនុស្សឧស្សាហ៍ គឺមិនពិបាកបរាជ័យណាស់។ យើងត្រូវតែគិតនៅក្នុងចិត្តជានិច្ចថា “ខ្ញុំអាចធ្វើបាន” រាល់អ្វីដែលយើងកំពុងធ្វើ។
៤.ចែករំលែកគំនិត ក្នុងករណីដែលយើងមានគំនិតពីគម្រោងអ្វីមួយ គួរតែចែករំលែកវា។ មនុស្សដែលឧស្សាហ៍តែងតែធ្វើការចែករំលែកនូវគំនិតថ្មីៗ ព្រោះគំនិតរបស់យើងអាច ដឹកនាំអ្វីមួយដែលមិនគួរឲ្យជឿ ហើយក៏អាចបង្កើនការគិតបានទៀតផង។
៥. មើលគម្រូអ្នកដទៃ មានមនុស្សដែលឧស្សាហ៍ព្យាយាមច្រើនណាស់នៅជុំវិញខ្លួនយើង។ យើងគួរព្យាយាមធ្វើសកម្មភាពឲ្យស្រដៀងទៅនឹងនរណាម្នាក់ដែលគិតថា គេជាមនុស្សដែលឧស្សាហ៍ធ្វើការ។ ធ្វើបែបនេះយើងនឹងរៀនពីគេនូវចំណុចដែលខ្លួនមិនទាន់មាន។
៦. ត្រូវបន្តធ្វើជានិច្ច ខណៈពេលចាប់ផ្តើមធ្វើការ ហើយដល់ចំណុចមួយដែលពិបាកបំផុតនោះត្រូវព្យាយាមបន្តទៀត។ ត្រូវជម្នះការងារដែលគិតថាលំបាកនោះឲ្យប្រសើរឡើង ហើយខិតខំបន្ថែមទៀត នោះយើងនឹងបានសម្រេច។
៧. ជឿជាក់លើខ្លួនឯង អ្វីដែលយើងគួរដឹងនោះគឺ មនុស្សម្នាក់ៗអាចកើតមកជាមនុស្សឧស្សាហ៍ធ្វើការបានគ្រប់ៗគ្នា។ ក្នុងខ្លួនមនុស្សម្នាក់ៗសុទ្ធតែមានបញ្ញា និងការគិតខុសប្លែកពីគ្នា ប៉ុន្តែពួកគេអាចសម្រេចជោគជ័យដ៏អស្ចារ្យបានដូចគ្នា។
៨. ប្រើបញ្ញាស្មារតី អ្នកឧស្សាហ៍រមែងប្រើកម្លាំងធ្វើការ បូករួមជាមួយគំនិតបញ្ញា ទើបគេហៅថា ធ្វើការដោយឆ្លាតវៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ជោគជ័យស្រមោលដែលក្រោយមកធ្វើឲ្យ «បាក់ទឹកចិត្ត»ឈានដល់ក្រោកលែងរួច
ចុចអាន៖កាយវិការចំនួន ៥ ដែលចេះជាប់ខ្លួនកាលណា ទៅធ្វើការផ្នែកអ្វីក៏មិនចេះទ័ល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា