ជីវិតកម្សាន្ដ
បងស្រី Ruthko ទម្លាយក្តីឈឺចាប់! ព្រោះម្តាយតែងយំឱបរូបថតប្អូនមិនអស់អាល័យ ខណ:ក្តីមិនទាន់បញ្ចប់
គិតមកដល់ពេលនេះ តារាចម្រៀងរ៉េប Ruthko បានទទួលមរណភាពប្រមាណជាង ១ខែមកហើយ ខណ:សំណងនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ នេះបើតាមសំណេររៀបរាប់ពីគណនីហ្វេសប៊ុក RieRie Ma ត្រូវជាបងស្រីរបស់ Ruthko ។

បងស្រីរបស់តារារ៉េប Ruthko បានរៀបរាប់ពីការឈឺចាប់ ដោយរំលឹកថា ប្អូនខ្លួនដេកស្តូកស្តឹងកណ្តាលផ្លូវក្នុងថ្លុកឈាម បុរសរូបនោះ មិនត្រឹមមិនអើពើទេ តែបែរជាទៅបារម្ភឈរមើលឡានខ្លួនដែលខូចទៅវិញ ខណៈគ្រួសារនាងត្រូវហែលឆ្លងនូវការបាត់បង់កូនប្រុស និងប្អូនប្រុសជាទីស្រលាញ់ដែលម្តាយមើលថែស្រលាញ់ស្មើជីវិត។
គណនីហ្វេសប៊ុកឈ្មោះ RieRie Ma ដដែលបាននិយាយទៀតថា “ពួកខ្ញុំត្រូវទូលរែកទុក្ខមួយនេះដែលជាកំហុសរបស់អ្នកអស់មួយជីវិត។ តែអ្នកវិញកំពុងធ្វើអី្វ?”។
បងស្រី Ruthko ថា “មួយថ្ងៃៗ សើចផងយំផង ទុក្ខបណ្តើរញញឹមទាំងទឹកភ្នែកហូរបណ្តើរទាំងគ្រួសារ ដូចមនុស្សគ្មានវិញ្ញាណ។ ម្តាយខ្ញុំស្គមស្គាំងរស់នៅមានតែសំបកកាយ គ្មានអារម្មណ៍ គ្មានកម្លាំង មួយថ្ងៃៗគិតតែពីនឹកកូនសម្រានក្បែររូបថតកូនរាល់យប់ នៅសុខៗក៏ស្រែកយំ។ អ្នកឯងដឹងអត់ថាវាវេទនាប៉ុណ្ណាទេ?”។

គួររម្លឹកថា តារាចម្រៀងរ៉េបលោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruthkoបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរា ចរណ៍កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោមរវាងម៉ូតូនិងរថយន្តផងដែរ។
ដំណឹងនៃការស្លាប់របស់តារារ៉េបលោក ដាវិឌ ឫទ្ធិរុទ្រ ហៅ RuthKo រហូតមកទល់ពេលនេះ នៅតែធ្វើឱ្យអ្នកសិល្ប:រួមអាជីពនិងអ្នកគាំទ្រជាច្រើនសម្តែងក្តីស្លុតចិត្ត និងសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធន់ធានអ្នកសិល្ប:ផ្នែកវិស័យចម្រៀងរ៉េបរូបនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)