ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក៖ ថៃប្រឈមនឹងហានិភ័យសារពើពន្ធដោយសារចំណាយច្រើន
ធនាគារពិភពលោកបានព្រមានថា យុទ្ធសាស្រ្តរបស់ថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការចំណាយ អាចនាំឱ្យមានការចំណាយខ្ពស់សម្រាប់ការថែទាំមនុស្សចាស់ ការវិនិយោគ និងបញ្ហាប្រឈមក្នុងការរក្សាកម្រិតបំណុលសាធារណៈប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ធនាគារបាននិយាយក្នុងរបាយការណ៍តាមដានសេដ្ឋកិច្ចរបស់ប្រទេសថៃ ចេញផ្សាយនៅថ្ងៃសុក្រនេះថា ថៃអាចបង្កើនភាពធន់នឹងសារពើពន្ធ ចំពេលមានការកើនឡើងនៃការចំណាយ តាមរយៈការកាត់បន្ថយការឧបត្ថម្ភធនថាមពល ការបង្កើនពន្ធ និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មី និងធនធានមនុស្ស។
របាយការណ៍លើកឡើងថា វិធានការជំរុញកំណើនសេដ្ឋកិច្ចផ្សេងៗ បានបង្កើនសម្ពាធសារពើពន្ធ ដោយរួមមានទាំងកម្មវិធីកាបូបឌីជីថល ដែលសំដៅទៅលើគំនិតផ្តួចផ្តើមចែកលុយឱ្យពលរដ្ឋ របស់រដ្ឋបាលអ្នកស្រីនាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា ដើម្បីជំរុញសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានដើរអូសជើងចាញ់ប្រទេសជិតខាងរបស់ខ្លួន ដោយសារតែកំណើនបំណុលគ្រួសារ កម្សោយតម្រូវការក្នុងស្រុក និងផលប៉ះពាល់លើវិស័យផលិតកម្មដោយសារតែទំនិញថោកៗរបស់ចិន។

កន្លងមក រដ្ឋាភិបាលថៃបានបង្ហាញពីការចំណាយថវិកាកាន់តែធំ ការផ្តល់សាច់ប្រាក់ និងវិធានការបន្ធូរបន្ថយបំណុល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំពេលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ជុំវិញគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យ៉ាងណាមិញ ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចថៃរំពឹងថានឹងបន្តស្ទុះងើបឡើងវិញនៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការក្នុងស្រុកខ្លាំង និងផែនការសារពើពន្ធ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេស រំពឹងថានឹងកើនឡើង ២,៩ ភាគរយ ឆ្នាំនេះ ពោលគឺកើនឡើងពី ២,៦ ភាគរយ កាលពីឆ្នាំមុន។ ប៉ុន្តែអត្រានេះនឹងថយចុះមកវិញត្រឹម ២,៧ ភាគរយ នៅឆ្នាំ ២០២៦៕

-
KPT+២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់