Connect with us

ព័ត៌មានជាតិ

នគរបាលម្នាក់ឃើញស្តុបពណ៌លឿងមិនហ៊ានបើកទៅមុខបន្ត ក៏ឈប់លើគំនូសថ្មើរជើង ត្រូវរងពិន័យ

បានផុស

នៅ

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ត្រូវទទួលរងពិន័យ ព្រោះតែបើករថយន្តសឺរ៉ែនរបស់នគរបាល ឈប់លើគំនូរថ្មើរជើងត្រង់ស្តុបផ្លូវព្រះនរោត្តម កែង១៧៨ ។ នេះបើតាមការឱ្យដឹងដោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ នេះ។ តាមចម្លើយរបស់នគរបាលរូបនេះ មូលហេតុដែលខ្លួនឈប់លើគំនូសថ្មើរជើង គឺព្រោះតែពេលបើកបរដល់ស្តុបផ្លូវព្រះនរោត្តម ស្តុបលោតភ្លើងពណ៌លឿង មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិន័យលើមន្ត្រីនគរបាលរូបនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តសឺរ៉ែន ម៉ាកកាមារីបាឡែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ នៅខណ្ឌដូនពេញ ។

ទំព័រហ្វេសប៊ុកដដែល ឱ្យដឹងថា ក្រោយការផ្សព្វផ្សាយ ​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវបន្ទាប់មកទើបរកឃើញថារថយន្តខាងលើរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅមន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកសួរនាំដែលជាអ្នកបើកបររថយន្តនោះ។

តាមការបំភ្លឺរបស់មន្ត្រីផ្នែកព្រហ្មទណ្ឌ នៅថ្ងៃកើតហេតុគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម កែង១៧៨ សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបគាត់មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

ក្រោយពីសួរនាំរួច មន្ត្រីផ្នែកព្រហ្មទណ្ឌបានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំកុំឱ្យមានកំហុសឆ្គងបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៣៧ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម